Connect with us

អាជីព

ចង់​ក្លាយ​ជា​សហគ្រិន? ជំនាញ​ទាំង​៩នេះ សហគ្រិន​ទាំងអស់​គួរ​តែ​ចេះ​ស្ទាត់

បានផុស

នៅ

គំនិត​ដែល​ភាព​ជឿនលឿន​ទាន់​សម័យកាល​និង​​អាច​រំញោច​ឲ្យ​ចិត្ត​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ ជា​សញ្ញា​ល្អ​គ្រប់គ្រាន់​សម្រាប់​គិត​អំពី​សហគ្រិនភាព។

អ្នកណា​ម្នាក់​ដែល​គិត​ភ្លាម​ចង់​ក្លាយ​ជា​មហាសេដ្ឋី​នឹង​បរាជ័យ​ ព្រោះ​សហគ្រិន​ពិត​មិន​បង្អួត​ទ្រព្យ​ទេ ពួកគេ​មាន​ចំណេះ​និង​មាន​គោលដៅ​បង្កើត​អ្វី​ថ្មីៗ​សម្រាប់​សង្គម។

ទាំង​អស់​នេះ ពឹងផ្អែក​លើ​ជំនាញ ចំណង់​ចំណូល​ចិត្ត​និង​ការ​ខ្នះខ្នែង ហើយ​ជឿជាក់​ខ្លួនឯង។

ដើម្បី​ក្លាយ​ជា​សហគ្រិន​ពិត គេ​ត្រូវតែ​មាន​ជំនាញ​ពិតប្រាកដ​មួយ​ចំនួន​ដើម្បី​បម្រុង​ទុក​ដូចជា៖

១ ទំនាក់ទំនង

សមត្ថភាព​ក្នុង​បង្កើន​កេរ្តិ៍​ឈ្មោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ការ​ដឹកនាំ​ព្រឹត្តិការណ៍​បណ្ដាញ​ដែល​មិនមែន​ផ្អែក​លើ​ការ​ផ្ដល់​អំណោយ ​ឬ​ទិញ​ទឹកចិត្ត​ឲ្យ​គេ​ចុះផ្សាយ ប៉ុន្តែ​ត្រូវ​មាន​គំនិត​ដ៏​ពិសេស​ដែល​អ្នកដទៃ​កោតសរសើរ។

២ ពូកែ​ស្ដាប់

គេ​នឹង​ដឹង​អំពី​ទីផ្សារ​យ៉ាង​ជ្រាលជ្រៅ ​ហើយ​ធ្វើអ្វី​ទៅ​ក៏​មិន​សូវ​ជា​ខុស​ក្រុម​គោលដៅ ព្រោះ​គេ​ចំណាយ​ពេល​ជួប​មនុស្ស​និង​សិក្សា​អំពី​សង្គម​ជាក់ស្ដែង​ជានិច្ច។

៣ បង្កើត​ទំនុក​ចិត្ត​

សហគ្រិន​គឺ​ជា​អ្នកដឹកនាំ គេ​ត្រូវ​តែ​ក្លាហាន​នាំ​មុខ​ក្នុង​ការ​ចាប់ផ្ដើម​ចលនា​ ហើយ​ប្រាប់​ពិភពលោក​អំពី​អ្វី​មួយ​ដែល​គេ​ជឿ។ គេ​មិន​ចម្លង​គំនិត​អ្នក​ផ្សេង​ ហើយ​គេ​មាន​សកម្មភាព​ថ្មី។ អ្នក​គួរ​ឲ្យ​ទុកចិត្ត​បាន​នឹង​មាន​គេ​ដើរ​តាម។

៤ មាន​ការ​តភ្ជាប់​ដូច​ដែក​ឆក់

គេ​មាន​សមត្ថភាព​ទាញ​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្កើត​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​ដែល​ជា​ទំនាក់ទំនង​អរូប ហើយ​យូរ​អង្វែង។​

៥ សមត្ថភាព​បំបាត់​ភាព​តានតឹង

សហគ្រិន​ភាព​មិន​ចុះចាញ់​ភាព​តានតឹង ហើយ​គេ​តែងតែ​ដោះស្រាយ​ជាមួយ​ស្ត្រេស​បាន​ដោយ​ការ​ត្រៀមខ្លួន​ដើម្បី​ប្រយុទ្ធ​នឹង​គំនិត​អវិជ្ជមាន។

៥ សកម្មភាព​ពិសេស

ពួកគេ​ចូលចិត្ត​ចាប់​យក​យូហ្គា ការ​ ប្រដាល់  ងូតទឹក​ពពុះ ធ្វើម្ហូប​អាន​សៀវភៅ​ហើយ​ចេះ​កំណត់​ចំនួន​កែវ​ប្រសិន​បើ​គេ​មាន​ពិធី​ជប់លៀង​ត្រូវ​សេពសុរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦ គេ​មាន​សមត្ថភាព​ក្នុង​ការ​សរសេរ​ដែល​មាន​ប្រសិទ្ធភាព

សហគ្រិន​ត្រូវ​តែ​ចេះ​សរសេរ គេ​មិន​ចាំបាច់​ខ្លាំង​ស្មើភាព​ជា​អ្នក​សារព័ត៌មាន តែ​គេ​មិន​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហាញ​គំនិត​ឲ្យ​ទៅ​ជា​ពាក្យ​ដែល​មាន​ឥទ្ធិពល ទាញ​យក​អ្នក​វិនិយោគ​នានា។

. សមត្ថភាព​គ្រប់គ្រង​មនុស្ស​

គេ​មិន​ខ្លាច​ក្នុង​ការ​និយាយ​ពាក្យ​លា ទៅ​កាន់​បុគ្គលិក​មិនល្អ ក៏​មិន​ខ្លាច​ក្នុង​ការ​ទៅ​ជួប​បុគ្គលិក​ល្អ ហើយ​លួងលោម​ពួកគេ​ឲ្យ​ជឿ​ជាមួយ​គោលដៅ​ខ្លួន​ដែរ​។

៨ សមត្ថភាព​ក្នុង​ការ​ផ្ដោត

នៅ​ពេល​ចាប់​យក​អាវ​ធំ​ជា​សហគ្រិន គ្រប់គ្នា​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ផ្ដោត​អារម្មណ៍។ ការ​ផ្ដោត​អារម្មណ៍​ត្រូវ​ការ​វិន័យ និង​ការ​តាំងចិត្ត ការ​ប្រឹងប្រែង​ដោយ​ចេតនា​ចងចាំ​ពី​មូលហេតុ​នៃ​ការ​បើក​អាជីវកម្ម​ដំបូង​ដោយ​មិន​វៀចវេរ​ចាក​គោលដៅ​ព្រោះ​សម្ដី​ឬ​ឧបសគ្គ​ឡើយ។

៩ សមត្ថភាព​ក្នុង​ការ​និយាយ

ការ​និយាយ​គឺ​ជា​សិល្បៈ​មាន​តម្លៃ​មួយ​ដែល​ធ្វើ​ឲ្យ​សំឡេង​ឮ​ទោះបី​ជា​បំពង់​សំឡេង​ធម្មជាតិ​របស់​យើង​ខ្សោយ ជាមួយ​គុណ​សម្បត្តិ​បី​យ៉ាង​សម្រាប់​និយាយ​ដែល​មាន​ភាព​ជាក់លាក់​នៃ​ពាក្យពេចន៍ មាន​ចេតនា​យឺត ៗ តែ​ឥទ្ធិពល​ខ្លាំង៕

ដោយ សុភា

ប្រភព Forbes

ចុចអាន៖​៥ វិធី​ជំរុញ​ចិត្ត​ខ្លួន​ឯងនៅ​កន្លែង​ធ្វើការ​នៅ​ពេល​មាន​អារម្មណ៍​​មិន​ពេញចិត្ត​

ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម