Connect with us

អាជីព

គន្លឹះ​បញ្ចេញមតិ​បាន​ក្លាហាន​ជាង​មុន​ជាមួយ​ក្រុមការងារ​

បានផុស

នៅ

ការងារ​ជា​ក្រុម តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​មនុស្ស​ផ្សេងគ្នា​ជាច្រើន ហើយ​មានគំនិត​ខ្លះ​នៅ​ក្នុង​ការប្រជុំ ដែល​យើង​មិន​យល់ស្រប​។ ហើយ​ការ​បដិសេធ​សមាជិក​ក្រុម​ផ្សេងទៀត អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន ជះឥទ្ធិពល​អាក្រក់ និង​បង្កើត​ភាព​តានតឹង រួមទាំង​ពិបាក​ប្រាស្រ័យ​ទាក់ទង​គ្នា​ថែមទៀត​

Kpt Plus សូម​ណែនាំ​ពី​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​បញ្ចេញមតិ​ប្រឆាំង​ដោយ​សន្តិវិធី​នៅក្នុង​សមាជិក​ក្រុមការងារ ៖

១. សួរ​សំណួរ​បន្ថែម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សាកសួរ​ជាជាង​ឈ្លោះប្រកែក​គ្នា​។ ចំពោះ​បញ្ហា​ស្មុគស្មាញ​មិនមាន​ចម្លើយ​ត្រឹមត្រូវ​ទេ​។ ជា​រឿង​ដែល​សំខាន់​ជាខ្លាំង​សម្រាប់​ក្រុម ក្នុង​ការដាំដុះ​សមត្ថភាព​រួមបញ្ចូល​ទ​ស្សនៈ​ជាច្រើន​ជាមួយគ្នា​។ ជំនួស​ឲ្យ​ការប្រកួតប្រជែង​សូម​ប្ដូរ​ទៅ “​ខ្ញុំ​ឃើញ​អ្វីៗ​ខុសគ្នា​។ អាច​ប្រាប់​ខ្ញុំ​បន្ថែមទៀត​អំពី​មូល​ហេតុដែល​អ្នកឃើញ​រឿង​បែបនេះ​” ។​

២. យក​វិធីសាស្ត្រ​សិក្សា​

​ចូល​ទៅជិត​ការសន្ទនា​ជាមួយគ្នា​ពី​ទីតាំង​នៃ “​រៀន​” មិនមែន “​ដឹង​” ។ ទីតាំង​នេះ​នឹង​ឲ្យ​យើង​ចង់ដឹង​ចង់ឃើញ បើកចំហ​ចំពោះ​ភាព​ចម្រុះ​នៃ​គំនិត​ដែល​បាន​បង្ហាញ​រួមគ្នា​។ នៅ​ពេល​គ្រប់គ្នា​ធ្វើការ​ឆ្ពោះទៅរក​ដំណោះស្រាយ នេះ​មិនមែន​ជា​ការ​យល់ព្រម​ឬ​មិន​យល់ព្រម​នោះ​ទេ​។ វា​គឺ​អំពី​ការរុករក​ឧបករណ៍ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព នៃ​គំនិត​ដែល​បាន​ស្នើ ដើម្បី​ឈាន​ដល់​លទ្ធផល​ដែល​បាន​បញ្ជាក់​រួមគ្នា​។​

៣. កសាង​ទំនុកចិត្ត​ដោយ​ភាព​ស្មោះត្រង់​

​ចរិតលក្ខណៈ​មួយ​នៃ​ក្រុម​ដែលមាន​សមត្ថភាព​ខ្ពស់ គឺ​សមត្ថភាព​ក្នុងការ​សន្ទនា​ដោយស្មោះ​ត្រង់​។ ការនិយាយ​ដោយ​បើកចំហ​ក្នុង​ទំនាក់ទំនង​ដែល​ទុកចិត្ត គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ជាមួយគ្នា​។​

៤. កំណត់​ការរំពឹងទុក​សម្រាប់​ជម្លោះ​ដែលមាន​សុខភាព​ល្អ​

​ការបង្កើត​ការរំពឹងទុក​ជុំវិញ​ជម្លោះ​ដែលមាន​សុខភាព​ល្អ អាច​ឲ្យ​ក្រុម​នានា​យល់ស្រប​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​គំនិត​ជាជាង​ការបដិសេធ​។ នៅពេលដែល​ក្រុម​ជឿជាក់ថា​ពួកគេ​ទាំងអស់​កំពុងធ្វើការ​ដើ​ម្បី​សម្រេច​គោលដៅ​តែមួយ ដោយ​ប្រើ​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ពួកគេ​ច្រើនតែ​បើកចំហ​ដើម្បី​បំភ្លឺ​សំណួរ​និង​មតិយោបល់ នៅពេល​ចែករំលែក​គំនិត​។​

៥. បណ្ដុះ​ការចង់​ដឹង​ចង់ឃើញ​

​ការខ្វែងគំនិត​គ្នា​គឺ​ជៀស​មិន​រួច​។ មុនពេល​យើង​វិនិច្ឆ័យ​គំនិត​នេះ​ថា​មិន​ត្រឹមត្រូវ សូម​មើល​ដោយ​ការ​ចង់ដឹង​ចង់ឃើញ​សិន​។ នៅពេល​យើង​ជ្រើសរើស​មើល​គំនិត​ផ្សេងគ្នា​ពី​ទស្សនវិស័យ​ផ្សេងៗ យើង​អាចយ​ល់ពី​មូល​ហេតុដែល​មនុស្ស​ម្នាក់​ទៀត​អាច​នឹង​មើលឃើញ​គំនិត​ថា​ជា​ដំណោះស្រាយ​។​

​ហើយ​ពេល​យើង​សួរ​សំណួរ យើង​ក៏​អាចបង្កើត​គំនិត​ថ្មីៗ​ដែល​ខ្លួនឯង​មិន​ធ្លាប់​បានឃើញ​ពីមុន​។ រៀន​មុនពេល​ឆ្លងកាត់​ការវិនិច្ឆ័យ​។​

៦. បោះជំហាន​ទៅរក​ការយោគយល់​គ្នា​ទៅវិញទៅមក​

​ក្នុងនាម​ជា​មនុស្ស​តម្រូវ​ការចាំបាច់​មួយ​របស់​យើង គឺ​ការ​ស្ដាប់ មើលឃើញ និង​យល់​។ ដោយ​ធ្វើតាម​ជំហាន​ទាំង​បួន​នេះ​៖ ដំបូង​ត្រូវ​ស្ដាប់​ដោយ​យកចិត្តទុកដាក់​។ ការ​ស្ដាប់​មិនមែនជា​ពេលវេលា​ដើម្បី​គិត​អំពី​ចម្លើយ​របស់​យើង​ទេ ប៉ុន្តែ​គឺជា​ពេលវេលា​ដើម្បី​យល់​ពី​ក្រុម​ផ្សេងទៀត​។​

​ទី​ពីរ ពិនិត្យមើល​ការយល់ដឹង​របស់​យើង​។ ទី​បី ចាប់ផ្ដើម​ប្រយោគ​របស់​យើង​ដែល​បង្ហាញ​ពី​ការមិនចុះសម្រុង​ជាមួយ​“ ខ្ញុំ​យល់ឃើញថា​ចំណុច​របស់​អ្នកជា​…”

​ទី​បួន គាំទ្រ​ការអត្ថាធិប្បាយ​របស់​យើង​ដោយ​ទិន្នន័យ​ឬ​ហេតុផល​សមរម្យ​៕

ប្រែ​សម្រួល ​៖ សាង ស្រី​ល័​ក្ខ​

​ប្រភព ​៖ forbes​

ចុចអាន៖ទស្សនៈល្អៗនៃ Mother Teresa កំពូលស្ត្រីដ៏សប្បុរសបំផុតលើលោក

ចុចអាន៖បសគ្គ​​សំខាន់​បំផុត៥យ៉ាង​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗដែលត្រូវបំបែក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម