អាជីព
ភាពជាអ្នកដឹកនាំកំពូលក្នុងវិបត្តិកូវីដ តើអ្នកគួរប្រកាន់កិរិយាបែបណា?
ភាពជាអ្នកដឹកនាំកំពូល ខុសគ្នាពីអ្នកដឹកនាំធម្មតាត្រង់ឥរិយាបថនិងវិធីសម្រេចចិត្ត។
មជ្ឈមណ្ឌលសម្រាប់ភាពច្នៃប្រឌិតភាពជាអ្នកដឹកនាំ (CLA ) សរសេរថា ការដឹកនាំនៃស្ថាប័ននីមួយៗ គឺជាបទពិសោធន៍ដ៏មានឥទ្ធិពលសម្រាប់បង្វឹកភាពជាអ្នកដឹកនាំ ប៉ុន្តែ កិរិយារាបទាប សុភាពរម្យទម ទទួលខុសត្រូវខ្ពស់ ទើបអាចចាត់ថាជាការដឹកនាំដល់កំពូលមួយ។
មេដឹកនាំកំពូល ដើរតួនាទីយ៉ាងធំធេងក្នុងកម្រិតជោគជ័យរបស់អង្គភាព ក្រុមហ៊ុនមិនថា គេកំពុងស្ថិតនៅក្នុងតួនាទីកម្រិតណាឡើយ។
ពួកគេលេចធ្លោនិងមានអំណាចជាសម្ងាត់ ទោះគេមិនទាន់ធំស្មើនឹងកម្រិតពិតនៃសមត្ថភាពខាងក្នុងរបស់គេក្ដី។
គ្រប់គ្នាដែលឃើញមនុស្សនេះ តែងឆ្ងល់ថា តួនាទីប៉ុណ្ណឹងសោះ មានអំណាចម៉្លេះ សូម្បីមេដឹកនាំធំៗនានាក៏សឹង ញញើតពេលនិយាយជាមួយគេ?
ត្រូវហើយ!ពួកគេមានលក្ខណៈដ៏ពិសេស!
១ ទស្សនៈជ្រាលជ្រៅនិងពិបាកទប់ទល់

ដោយសារគេពូកែរៀបចំផែនការសកម្មភាពច្បាស់លាស់ សម្រាប់បញ្ហាប្រឈមនិងអាទិភាព របស់អង្គភាព គេតែងមានគំនិតនាំមុខលើចក្ខុវិស័យរបស់ក្រុមហ៊ុននិងអង្គភាព។ ប្រសិទ្ធភាពនៃសម្ដីរបស់ពួកគេ ទៅកាន់មនុស្សគ្រប់គ្នា បង្ហាញភាពជាអ្នកដឹកនាំដ៏សម្ងាត់និងកម្ររកបានរបស់គេ។ ប្រៀបធៀបទៅនឹងនាយកប្រតិបត្តិជាន់ខ្ពស់ដទៃទៀត គេមានទំនុកចិត្តនិងទទួលបានការគោរពជាទូទៅ។
២ ឥទ្ធិពលខាងក្រៅ
មនុស្សនេះ មានជំនាញទំនាក់ទំនងដ៏អស្ចារ្យនិងមិនលេងសើច។ គេមិនមែនមានអ្នកតាម Follow ច្រើនតែគេមានកេរ្តិ៍ឈ្មោះ នឹងនិយាយអ្វីៗ សម្បូរមានគេត្រងត្រាប់ស្ដាប់តាម។ គេមានតុល្យភាពនិងទ្រទ្រង់ថាមពលផ្ទាល់ខ្លួនរវាង កិរិយាឯកជននិងទ្រឹស្ដីការងារ។ សមត្ថភាពនៃការការកំណត់តុល្យភាពជីវិតរបស់គេ ស៊ីជម្រៅ និងទាក់ទាញខ្លាំង។ មនុស្សនានាដែលបានជួបតែងចង់បានគេឲ្យមកចូលរួមជួយការងារឬជាដៃគូ។
៣ គេមិនរាថយនឹងបញ្ហាប្រឈមទាំងអស់
បញ្ហាជាយុទ្ធសាស្ត្រ ការកំណត់និងការសម្រេចចិត្ត ក្នុងចក្ខុវិស័យទិសដៅនិងគោលដៅ ការសម្របផ្លាស់ប្ដូរ ពីមួយថ្ងៃទៅមួយថ្ងៃនិងមើលឃើញអនាគតរយៈពេលវែង គ្មានអ្នកណាពូកែដល់មនុស្សនេះឡើយ។ គេតែងតែ នាំមុខនៅទូទាំងកម្រិត វិទ្យាសាស្ត្រ, វប្បធម៌, ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងចំណាប់អារម្មណ៍សង្គម ។
ការគ្រប់គ្រងទេពកោសល្យនៃការដឹកនាំថ្នាក់កំពូល មិនត្រូវការសញ្ញាប័ត្របណ្ណធានាឡើយ។ វាត្រូវការតែពេលត្រឹម១ពែងកាហ្វេអ្នកនឹងរកឃើញសមត្ថភាពពិតរបស់គេ។
៤ ការអភិវឌ្ឍន៍ទៅជាមេដឹកនាំកម្រិតកំពូលក្នុងបរិបទវិបត្តិពិភពលោក

ថាមពលសម្បទា ការវាយតម្លៃសុខភាពនិងការណែនាំផ្លូវចិត្ត បង្ហាញច្បាស់ឡើងក្នុងវិបត្តិកូរ៉ូណាថា មេដឹកនាំណាកម្សាក និងមេដឹកនាំណាភ្លឺស្វាង។
មិនមែនមានន័យថា កម្សាកមិនហ៊ានទៅហាងកាហ្វេទេ ប៉ុន្តែគឺការកម្សាកដែលមិនអាចរកឃើញឱកាសក្នុងហានិភ័យ ព្រោះពួកគេខ្លាចខាតបង់បន្ថែម។ ពួកគេបណ្តេញបុគ្គលិកតាំងពីខែដំបូង ហើយប្រញាប់ប្រមូលលុយទុក។ មេដឹកនាំកំពូលមិនដែលគណនាលុយនិងតួលេខចំណូលជា ពេលវេលាដែលគេបាត់បង់ទៅទេ គេរមែងតែបង្កើតអ្វីមួយថ្មីក្នុងឧបសគ្គ ហើយគេស្រេកឃ្លានចង់ទទួលបានជោគជ័យក្រោយពេលឧបសគ្គរលាយភ្លាម។ អ្នកផ្សេងនឹងរត់តាមពីក្រោយគេត្រុកៗ ពេលសមុទ្រស្ងប់លែងមានរលក៕
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖ហេតុអ្វីបានជារោគរាតត្បាតគឺជាពេលវេលាដ៏ល្អដើម្បីចាប់ផ្ដើមអាជីវកម្មថ្មី?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


