Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅភូមិអូរអណ្ដូង១ សាទរក្រោយអាជ្ញាធរ​ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកស្អុយចេញពីភូមិ

បានផុស

នៅ

ពលរដ្ឋមានលំនៅឋានក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្ដែងការសប្បាយរីករាយ ខណៈអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចុះពិនិត្យ និងពន្លឿនការរំដោះទឹកស្អុយចេញ ដោយដាក់បន្ថែមនូវគ្រឿងចក្រស្តារប្រពន្ធ័លូ រថយន្តបូមទឹក ម៉ាសុីនបូមរុញទឹក និងកាយប្រឡាយធ្វើយ៉ាងណារំដោះទឹកឱ្យបានលឿនបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សុខភក្រ្តា ជាពលរដ្ឋរស់នៅតំបន់រងគ្រោះបានឲ្យដឹងថា លោករំភើបចិត្តនៅពេលដែលលោកអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ និងមន្ត្រីជំនាញចុះមកទីតាំងដោយមានទាំងគ្រឿងចក្រស្តារប្រឡាយ ម៉ាសុីនបូមទឹកមកដាក់ដំណើរការព្រមគ្នាធ្វើយ៉ាងណាឲ្យទឹកឆាប់ស្រកចេញអស់ពីផ្លូវ។

លោក ភក្រ្តា បានបញ្ជាក់ថា វត្តមានលោកអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ គឺស្ថិតនៅទីតាំងដាក់ម៉ាសុីនបូមទឹកលូតាំងពីព្រឹកដល់យប់ទៅហើយ ក៏គណៈអភិបាលខណ្ឌបន្តដឹកនាំកម្លាំងរហូតដល់យប់កណ្តាល​អាធ្រាត។ ប្រជាពលរដ្ឋផ្សេងទៀតក៏បានសម្ដែងនូវក្តីរំភើបដូចៗគ្នាពេលដែលលោកអភិបាលខណ្ឌពន្លឿនការរំដោះទឹកចេញពីផ្លូវដែលលិចលង់។

លោក ចេង មុនីរ៉ា បានអរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាឲ្យយកគ្រឿងចក្រពីមន្ទីរសាធារណៈការមកជួយដោះស្រាយបូមទឹកចេញពីផ្លូវដែលលិចលង់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម