Connect with us

សន្តិសុខសង្គម

ឆាបឆេះឃ្លាំងស្តុកអេតចាយ ១ កន្លែង អស់ស្ទើរទាំងស្រុង នៅសង្កាត់ស្ទឹងមានជ័យទី ២

បានផុស

នៅ

ឃ្លាំង​ស្តុក​អេតចាយ ១ កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​អគ្គិភ័យ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១ និង ៥០ នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ឮ​សំឡេង​ផ្ទុះ​លាន់ឮ​យ៉ាង​ខ្លាំង រួច​បង្ក​ទៅ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង។ ភ្លាមៗ នោះ ពួកគាត់ បាន​នាំគ្នា​ទាញ​ទុយោ​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​ជា​បណ្ដោះអាសន្ន តែ​ដោយសារ​អណ្ដាតភ្លើង​ឆេះ​លឿន​ខ្លាំង សមត្ថកិច្ច​មូលដ្ឋាន​ក៏​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បន្ទាន់។

អគ្គិភ័យ​នេះ​បាន​បង្ក​ការ​ខូចខាត​ឃ្លាំង​ស្តុក​អេតចាយ​អស់​ស្ទើរ​ទាំងស្រុង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ , រថយន្ត​ជំនួយ​កងពលតូច​ង ៧០ , រថយន្ត ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា មកដល់​ទីតាំង​ជាច្រើន​គ្រឿង បាញ់​ឲ្យ​រលត់​ជា​ស្ថាពរ។ ចំពោះ​មូលហេតុ​ឆេះ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម