Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ កន្លែង ក្នុងបុរីហុងឡាយ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ ១ កន្លែង ក្នុងបុរីហុងឡាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលា​ម៉ោង​ ៩ និង​ ៣៥ នាទី​ ថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ ២០២៦​ ចំណុច​ផ្ទះ​លេខ ​១៥៥ កា​ ផ្លូវ​លេខ​ ៩​ ភូមិ​ត្រពាំង​ថ្លឹង ​៣ សង្កាត់​ចោមចៅ​ទី​ ១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​ផ្ទះ​រងគ្រោះឈ្មោះ​ វេង​ សុខកែវ​ ភេទប្រុស​ អាយុ​ ៣៥ ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ មុខរបរ​មន្ត្រី​រាជការ​ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញយ៉ាងសន្ធោសន្ធៅពីក្នុងផ្ទះ ទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។ ក្រោយទទួលព័ត៌មានភ្លាម រថយន្តពន្លត់បានចុះដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ។

គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ត​ពន្លត់​អគ្គិភ័យ​​អស់​ចំនួន​ ៣​ គ្រឿង ​និងខូចខាតពូក ​១​ ព្រមទំាង​​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន។​ ចំពោះមូលហេតុ​កើតមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លង​ចរន្ត​អគ្គិសនី​ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម