សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងជួសជុលរថយន្ត ១ កន្លែង នៅសង្កាត់ចោមចៅទី ២ ខូចខាតរថយន្ត-ម៉ូតូ ៣ គ្រឿង និងសម្ភារៈមួយចំនួន
ឃ្លាំងជួសជុលរថយន្ត ១ កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី ២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ទីតាំងខាងលើមានទំហំ ១៣ ម៉ែត្រ បណ្តោយ ២០ ម៉ែត្រ មានម្ចាស់ឈ្មោះ មាស ភក្តី ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ។ ក្នុងនោះ រងការខូចខាតរថយន្តម៉ាកកូរូឡា ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A1732 ១ គ្រឿង , ម៉ូតូចំនួន ២ គ្រឿង , ម៉ាស៊ីនរថយន្តចំនួន ៣ គ្រឿង , ប៉ុងជួសជុលរថយន្តចំនួន ១ គ្រឿង , និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។



ក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៧ គ្រឿង ប្រើប្រាស់ទឹកអស់ ៤ ឡាន ស្មើនឹង ២៤ ម៉ែត្រគូប។ រថយន្តអគ្គិភ័យកងពលតូច ង ៧០ ចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ ឡាន ស្មើនឹង ៣០ ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអសចំនួន ១ ឡាន ស្មើនឹង ៦ ម៉ែត្រគូប។




អគ្គិភ័យនេះ ពន្លត់ចប់នៅវេលាម៉ោង ១១ និង ៥០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ ដោយឡែកចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


