សន្តិសុខសង្គម
យុវជនជេរមន្ត្រីចរាចរណ៍ រងបទចោទ ៤ ករណី បញ្ជូនឃុំខ្លួននៅព្រៃស
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
ជនត្រូវចោទឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។ ការសម្រេចឃុំខ្លួនយុវជនរូបនោះ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ នឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ នេះបើយោងតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្តកិច្ចជាផ្លូវការហើយ ។ អ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះ តំណាងអយ្យការក៏បានសម្រេចធ្វើការចោទប្រកាន់ចំនួន ៤បទល្មើស ដូចជាពីបទបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ បទហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់លើជនសង្ស័យចំនួន៤ បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហិង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ពី១ ឆ្នាំ ទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល៕ មករា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


