សន្តិសុខសង្គម
ចាប់រថយន្តដឹកស្រាបៀ និងបារីផលិតនៅកម្ពុជា គេចពន្ធចូលទឹកដីថៃ
ទាហានថៃបានចាប់បានស្រាបៀរដែលផលិតនៅកម្ពុជា រួមជាមួយបារីមួយចំនួន តាមរយ:រថយន្តមួយគ្រឿង ខណ:ដែលអ្នកបើកបរព្យាយាមគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។
នៅវេលាម៉ោងប្រមាណ ៧ និង ៣០ នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរយលេខ១៣ បានដាក់ឈរជើងនៅចំណុចខ្លងក្លាង ស្ថិតក្នុងស្រុកថាតាក់កៀប ខេត្តឆ:ឈើងសៅ ជាប់ព្រំប្រទល់ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យមើលបទល្មើសនានា ពិសេសគឺសង្គេតទៅលើទំនិញគេចពន្ធ ដែលនាំចូលទៅក្នុងប្រទេសថៃខុសច្បាប់។

បន្ទាប់ពីមានការសង្ស័យទៅលើរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាកលេខ បាងកក ១៩៧៣ រួចមក សមត្ថកិច្ចក៏បានឃាត់ដើម្បីត្រួតពិនិត្យ។ ជាក់ស្តែងនៅគូទរថយន្ត គេបានរកឃើញស្រាបៀរ ហ្គេនបឺត ចំនួន ២១ កែស ស្រាបៀរអាន់ឆ័រ ចំនួន១០កែស ស្រាបៀរឆ្មាខ្មៅ ចំនួន៥កែស និងបារីចំនួន ១៣ សុង ដែលជាទំនិញគេចពន្ធ ចេញតាមច្រករបៀងពីកម្ពុជា។
អ្នកបើកបរបានសារភាពថា បានទិញពីផ្សារក្នុងស្រុកសយដាវ ខេត្តច័ន្ទបុរី ដែលនៅជាប់និងព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកទៅលក់បន្តនៅខេត្តឈុនបុរី ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់បាន។

បច្ចុប្បន្នអ្នកបើកបររួមទាំងទំនិញទាំងអស់នេះ សមត្ថកិច្ចបានប្រគល់ទៅអោយសាខាគយ ភ្នំសារ:ខាម ក្នុងខេត្តឆ:ឈើងសៅ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


