Connect with us

សន្តិសុខសង្គម

តុលាការ នឹង​បន្តស​វនា​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាមរយៈ​ផែនការ​៩ វិច្ឆិកា នៅ​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខ

បានផុស

នៅ

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ នេះ បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ទណ្ឌិត សម រង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់ និង​អតីត​ថ្នាក់ដឹកនាំ រួមទាំង​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន​៤២ នាក់ ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល តាមរយៈ​ផែនការ​វិល​ចូល​ស្រុក ៩ វិច្ឆិកា ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ លោក សេង ហៀ​ង ព្រះរាជអាជ្ញា និង​លោក សំ​ម ឬ​ទ្ធី​វាសនា គឺជា​តំណាង​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បើ​យោងតាម​ឯកសារ​តុលាការ ជនជាប់ចោទ​នៅក្នុង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​នេះ រួមមាន​លោក សម រង្ស៊ី​, លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក ម៉ែន សុថា​វរិ​ន្ទ្រ , លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រី និង​លោក នុត រំដួល ព្រមទាំង​គូកន​សរុប ចំនួន​៤២​នាក់ មាន​ទាំង​កញ្ញា សេង ធា​រី ផងដែរ​។ ពួកគេ​ត្រូវបាន​ជាប់ចោទ​ពីបទ “​រួមគំនិត ក្បត់​” និង “​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សវនាការ​នា​ព្រឹក​នេះ បន្ទាប់​ការ​ដេញដោល​សាកសួរ​ជនជាប់ចោទ ដែលមាន​វត្តមាន​នៅក្នុង​អង្គ​សវនាការ​អស់​រយៈពេល​មួយ​ព្រឹក​មក លោក​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ក៏បាន​លើក​ពេល​សវនាការ​នេះ​ទៅធ្វើ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​បន្តទៀត​។

ជា​ការ​កត់សម្គាល់​កញ្ញា សេង ធា​រី ដែល​មាន​ឈ្មោះ​នៅក្នុង​សំណុំរឿង​នេះដែរ បាន​ចូលមក​តុលាការ​ក្នុង​សម្លៀកបំពាក់​ជា​អប្សរា​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​មហាជន​។​

ផែនការ នៃ​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម ដែល​អំពាវ​ឱ្យ​កងទ័ព​បំបែក​ខ្លួន​កាលពី​ឆ្នាំ​២​មុន​នោះ គឺជា “​រដ្ឋប្រហារ​” ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។

​ក្រុម​មេក្លោង​ដែល​រៀបចំ​ផែនការ​៩ វិច្ឆិកា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​២៥ ឆ្នាំ ព្រមទាំង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ផង​ដែរ​។ លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២២​ឆ្នាំ និង​កាត់ទោស​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ហូរ វ៉ាន​, លោក ឡុង រី និង​លោក នុត រំដួល ឱ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ផងដែរ​។

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ ធ្លាប់បាន​ពន្យល់ថា ផែនការ​វិលត្រឡប់រ​បស់​ទណ្ឌិត សម រង្សី នៅ​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​២០១៩ គឺ​រៀបចំឡើង​ក្នុង​គោលដៅ​ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​។ ដូច្នេះ​ផែនការ​នេះ គឺជា “​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​” តាម​មធ្យោបាយ​ហិង្សា​យ៉ាងពិត​ប្រាកដ​។ លោក​បញ្ជាក់ថា “​ផែនការ​វិលត្រឡប់​” គឺជា​លេស និង​ជា​កលល្បិច​នយោបាយ ដើម្បី​បោក​បញ្ឆោត និង​អូសទាញ​ប្រជាជន​ស្លូតត្រង់​ឱ្យចូល​រួម​ក្នុង​ផែនការ​ខាងលើនេះ​តែប៉ុណ្ណោះ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម