សន្តិសុខសង្គម
ខឹងម្ដាយស្តីបន្ទោសបន្តិចបន្តួចមកលោតទឹកសម្លាប់ខ្លួនទាំងយប់
ភ្នំពេញ ៖ យុវជនម្នាក់ តូចចិត្តម្តាយស្តីបន្ទោសបន្តិចបន្តួចក៏បានសម្រេចចិត្តមកលោតទឹកដើម្បីបញ្ចប់ជីវិត តែត្រូវអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យុវជនគិតខ្លីខាងលើមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះបានស្ពាយកាតាប ហើយដើរពីច្បារអំពៅ ឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ ចូលទឹកដីខណ្ឌចំការមន រួចទុកកាតាបលើស្ពាន ចោល ក៏លោតពីលើស្ពានចូលទៅក្នុងទឹកតែម្ដង គាប់ជួនមានអ្នកនេសាទនៅក្បែរនោះ ក៏ជួយស្រង់យកមកលើគោកវិញរួចផុតពីសេចក្ដីស្លាប់។

បើតាមសម្ដីយុវជនខាងលើបានបង្ហើបថា មូលហេតុដែលខ្លួនលោតទឹកដើម្បីបញ្ចប់ជីវិតនេះគឺ មកពីម្ដាយរបស់ខ្លួនស្ដីបន្ទោសពេក។ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបាននាំយកយុវជនខាងលើទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ដើម្បីអប់រំណែនាំ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ៕
ដោយ ៖ សុខា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


