សន្តិសុខសង្គម
ក្រុមក្មេងទំនើងដាក់ឈ្មោះខ្លួន ធីម OSH ធ្វើសកម្មភាពកាប់គ្នាតាមភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងដាក់ឈ្មោះខ្លួនថា ធីម OSH ប្រដាប់ដោយកាំបិតគ្រប់ដៃ តែងតែចេញធ្វើសកម្មភាពកាប់គ្នានៅតាមភូមិ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុម ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះបង្ក្រាបក្រុមក្មេងទំនើងបានចំនួន២នាក់នេះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន២នាក់នេះ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ជាង សុវណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមពាក្យបណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុនោះក្មេងអន្តពាលដាក់ឈ្មោះក្រុមខ្លួនក្រុមធីម OSH មានសមាជិតក្នុងក្រុមនោះគ្នាប្រហែល៥០នាក់ បានចេញធ្វើសកម្មកាប់ទៅលើជនរងគ្រោះ ដែលមានគ្នា៤នាក់ បណ្ដាលឲ្យរងរបួសខ្នងនិងដៃធ្ងន់១នាក់ដោយសារក្រុមជនរងគ្រោះរត់គេចទាន់ ពេលធ្វើសកម្មភាពរួចពួកគេបានរត់គេចខ្លួនបាត់អស់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ១/ឈ្មោះង៉ែត សុគ្រី ហៅទ្រី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.ឈ្មោះ ភួង សេងហុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ១គ្រឿង និងជំពាមកៅស៊ូ១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


