សន្តិសុខសង្គម
ចាប់បានជនសង្ស័យពីរនាក់ជាក់ស្តែង ប៉ុនប៉ងចរាចរលុយដុល្លារក្លែងក្លាយ
ខេត្តបាត់ដំបង÷ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីចរាចរណ៍រូបិយវត្ថុណក្លែងក្លាយរួមទាំងករណីប៉ុនប៉ងលួចម៉ូតូ។
ជនសង្ស័យចំនួន០២នាក់មានឈ្មោះម៉ាន សំណាងភេទប្រុសអាយុ២៣ឆ្នាំ និងឈ្មោះថិត សា ភេទស្រីអាយុ១៦ឆ្នាំទាំងពីរនាក់មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាអាជីវករភ្លាម កម្លាំងផ្នែកជំនាញបានចុះសាកសួរនិងនាំខ្លួនជនជាប់សង្ស័យបានភ្លាមៗនៅកន្លែងកើតហេតុត្រង់ចំណុចតូបលក់អីវ៉ាន់ផ្ទះជនរងគ្រោះស្ថិតក្នុងចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែខេត្ដបាត់ដំបង។
សមត្ថកិច្ចបន្តថា ជនសង័្សយនៅថ្ងៃកើតហេតុ បានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់របស់ជនរងគ្រោះឈ្មោះឆាយ សុភាព ភេទប្រុសអាយុ៣៤ឆ្នាំ ខណ:ជនរងគ្រោះមានការសង្ស័យក៏បានទូរស័ព្ទប្រាប់នគរបាលមូលដ្ឋានដើម្បីមានចំណាត់ការតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ៥០ដុល្លាសហរដ្ឋអាមេរិកចំនួន ០៦ សន្លឹក និងដែកកែងចុងស្រួចរាងអក្សរអិលសម្រាប់កាច់សោរកម៉ូតូចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៧។
ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងនៅថ្ងៃទី២៣ខែធ្នូនេះ ត្រូវបានកម្លាំងបង្ក្រាបរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


