Connect with us

សន្តិសុខសង្គម

អតីតបេក្ខជន​ Cambodia Idol នាង ប្រាក់ សុគន្ធ​ ស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍​យប់​មិញ​

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១នេះ ទស្សនិកជន និងសិល្បករជាច្រើនមានការភ្ញាក់ផ្អើលស្លុតចិត្តមិនតិចនោះទេក្រោយ​ពីគេទទួលបានដំណឹងថា តារាចម្រៀងដ៏ស្រស់សង្ហា មានរូបរាងខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចរាចរណ៍។ នេះបើយោងតាមព័ត៌មានបឋមដែលគេទទួលបានពីអ្នករួមអាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះដែរ គេបានឃើញតារាចម្រៀងជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងប្រាក់ សុគន្ធដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរឱ្យជឿ ព្រោះថា វាពិតជាលឿនខ្លាំងមិនអាចត្រៀមចិត្តបាន។ ការបង្ហាញអារម្មណ៍សោកស្តាយនេះគឺក្រោយពីគេដឹងថា នាងប្រាក់ សុគន្ធ និងប្អូនស្រី គឺកញ្ញា នាង គន្ធា ដែលជាបងប្អូនបង្កើតនឹងគ្នានោះជាមនុស្សស្លូតបូតសុភាពរាបសា និងតស៊ូព្យាយាមខ្លាំងនៅនឹងការងារសិល្បៈ មិនគួរណាមកទទួលមរណភាពទាំងវ័យក្មេងដូចនេះសោះ។

ពិធីករលោក ប៉ែន ចំរ៉ុងបានបង្ហោះសារដ៏សោកសៅដែរថា “ស្លុតចិត្តណាស់ប្អូនអើយ ជាមនុស្សស្លូតបូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯងរួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ សូមកុសលផលបុណ្យដែលបានសាងជួយដល់វិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភព។ តារាចម្រៀងលោក ណាផាត ដែលជាមិត្តរួមអាជីពបានបញ្ជាក់ថា នាង ប្រាក់ សុគន្ធ ពិតជាបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍មែន ប៉ុន្តែលោកនៅមិនទាន់ដឹងដំណឹងលម្អិតជុំវិញរឿងនេះនៅឡើយ ហើយពេលនេះសពរបស់តារាចម្រៀងរូបនេះត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមទំនៀមទម្លាប់នៅឯស្រុកកំណើត។

គួរបញ្ជាក់ដែរថា នាង ប្រាក់ សុគន្ធ មានវ័យ២៥ឆ្នាំ ដែលកាលពីអំឡុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះនិងប្អូនស្រីកញ្ញា នាង គន្ធា ដែលគ្រានោះទើបនឹងមានវ័យ១៦ឆ្នាំ បានលើកយកបទចម្រៀង បានយ៉ាងពីរោះមកចូលរួមប្រកួតក្នុងកម្ម វិធីCambodian Idol រដូវកាលទី២ ពិសេសគឺកញ្ញា នាង គន្ធា បានលើកយកបទដ៏កម្សត់មួយគឺបទ«ម៉ែ»យកមកច្រៀងរហូតធ្វើឲ្យគណៈកម្មការទាំង៤រូប និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំឡេងនិងសាច់រឿងបានចាក់ដោតដល់បេះដូងអ្នកស្តាប់យ៉ាងខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម