សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៥នាក់ពាក់ព័ន្ធករណីភ្ជង់ប្លន់យកទូរស័ព្ទ
ជនសង្ស័យប្រុសស្រី៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពប្រើកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកទូរស័ព្ទដៃ១គ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចជណ្ដើរឡើងផ្ទះ៦៤អឺ២ ភូមិ៩សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (អវិជ្ជាមានកូវិដ) (ឃាត់ខ្លួន) ទី២ឈ្មោះធី ពៅ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ (អវិជ្ជមានកូវិដ)ទី៣ ប្រាក់ សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ៦៦អឺ៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី២(អវិជ្ជមាន កូវិដ)ទី៤ នួន សុភ័ត្រា្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ០៩ អឺ០ ,z(អវិជ្ជមាន កូវិដ)ទី៥ ឈ្មោះ ឡុង សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៦ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល(អវិជ្ជមាន កូវិដ) (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រាះ ឈ្មោះ សុខ ម៉ារ៉ាឌី ភេទស្រីអាយុ២៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅផ្ទះជួល២៧ ផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បាត់ទូរស័ព្ទ១គ្រឿង ម៉ាក់ iponh 8 plus។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ មុនពេលកើតហេតុមានក្មេងប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្គាល់គ្នាតាមទូរស័ព្ទ តាមរយៈមិត្តភ័ក្ដិឈ្មោះ វ៉ៃ បានណាត់ខ្លួនមកយកលុយចំនួន២០ម៉ឺនរៀល និងតុក្តា តែនៅពេលខ្លួនមកដល់ គឺពុំបានជួបក្មេងប្រុស ដែលខលណាត់នោះទេ ស្រាប់តែឃើញមនុស្សប្រុស២នាក់បានដើរមកជិត ហើយយកកូនកាំបិតមកភ្ជង់គំរាមយកទូរស័ព្ទដៃ ម៉ាក់ iponh ៨plus ពណ៌ទឹកមាស រួចទះមួយកំភ្លៀងទៀត។ លុះដល់ទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះបានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី២ រួចដោយមានចង្អុលបង្ហាញពីជនរងគ្រោះកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបន្តបន្ទាប់បានចំនួន៥នាក់ស្រីម្នាក់ មកស្នាក់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ចំពោះមុខ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងកម្លាំងប៉ុស្តិ៍កំពុងតែធ្វើការស្រាវជ្រាវសួរចម្លើយរកបក្ខពួកផ្សេងទៀតនិងសកម្មភាពបទល្មើសនានា ដែលប្រព្រឹត្តិកន្លងមកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


