Connect with us

សន្តិសុខសង្គម

ម្ចាស់​គោ​អត់​ហ៊ាន​ចេញមុខ ពេល​គោ​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក

បានផុស

នៅ

បាត់ដំបង ៖ រថយន្ត​មួយ​គ្រឿង បាន​រង​ការខូចខាត​យ៉ាងដំណំ​នៅ​ផ្នែក​ខាងមុខ ខណៈ​ដែល​ម្ចាស់​កំពុង​បើក​តាម​ដងផ្លូវ ក៏បាន​ពើបប្រទះ​ជាមួយ​សត្វ​គោ​ដែល​ដើរ​ឆ្លងផ្លូវ​យ៉ាង​អនាធិបតេយ្យ ទើប​បណ្តាល​ឲ្យ​បុក​តែម្តង ជា​សំណាងល្អ​ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ក្តុល​តា​ហែ​ន ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង រវាង​រថយន្ត​និង​សត្វ​គោមួយ​ក្បាល​ដែរ​ដើរ​ឆ្លង​ផ្លូវជាតិ គ្មាន​ការគ្រប់គ្រង​ពី​ម្ចាស់ ទើប​បង្ក​ឲ្យ​មាន​រឿង​កើតឡើង​បែបនេះ​។

យោង​តាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ម្ចាស់​រថយន្ត​បាន​បញ្ជាក់ថា គាត់​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ដែរ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុងការ​ស្រាវជ្រាវ​រក​ម្ចាស់​គោ​ឲ្យ​ចេញ​មុខ​មក​ទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ ប៉ុន្តែ​សមត្ថកិច្ច​បាន​តប​ថា លើក​គោ​ដាក់​លើ​ឡាន​យក​ទៅ​ដើម្បី​ចប់​រឿង ប៉ុន្តែ​ម្ចាស់​រថយន្ត​នៅតែ​មិន​សុខចិត្ត ដោយសារតែ​ខឹង​និង​ម្ចាស់​គោ​ហេតុ​អី​បានជា​លែងគោ​ឲ្យ​ដើរ​ពាសវាល​ពាសកាល​បែបនេះ?

លោក​អធិការ​នគរបាល​ស្រុក​ប​វេ​ល សុខ សារិន បាន​បញ្ជាក់​ថា នៅ​ព្រលប់ថ្ងៃទី២៨ កម្លាំង​ជំនាញ​របស់​លោក​ក៏បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដែរ ដើម្បី​រក​ដំណោះស្រាយ​ជូន​ម្ចាស់​រថយន្ត នៅ​ទីបំផុត​លោក​មេភូមិ​នៅ​ទី​នោះ​បាន​ចេញមុខ​ជំនួស​ម្ចាស់​គោ​ដោយ​ព្រម​ប្រគល់​គោមួយ​ក្បាល​នោះ​ទៅ​ម្ចាស់​រថយន្ត ព្រមទាំង​បាន​បន្ថែម​ប្រាក់​ចំនួន ៥០ ម៉ឺន ទើប​រឿង​នេះ​បានបញ្ចប់​។

លោក​ក៏បាន​ផ្តាំផ្ញើ​ទៅ​អ្នក​ដែល​ចិញ្ចឹម​គោ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ ដោយ​ចង​ឲ្យ​បាន​ត្រឹមត្រូវ តែបើ​លែង​ឲ្យ​ស៊ី​ស្មៅ​ក៏​ត្រូវ​មាន​អ្នក​តាម​ឃ្វាល​ដែរ​ មិន​ត្រូវ​លែង​ឲ្យ​ដើរ​ពាសវាល​ពាសកាល​យ៉ាង​ដូច្នេះ​នោះ​ទេ សំណាង​ណាស់​ដែល​គ្មាន​មនុស្ស​គ្រោះថ្នាក់​នៅក្នុង​រថយន្ត៕

អត្ថបទ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម