សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយគាស់ផ្ទះលួចសម្ភារៈនិងកាំភ្លើងរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស
កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ និងកាំភ្លើងខ្លីរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេច។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក ភេទប្រុស ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ឈ្មោះ សូ ឌីណា ហៅ ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ០៥F ផ្លូវលេខ៣៤៤Z ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង កង់ម៉ាក SCOTT ពណ៌ទឹកក្រូច និងអាវុធខ្លី០១ដើមម៉ាក CZ 2075 RAMI 9×19 ជារបស់ជនរងគ្រោះ និងបាត់បង់បន្តោងខ្សែត្បូង ពណ៌ស មានស្រោបប្លាទីនចំនួន០១ (មានតម្លៃប្រហែល១,០០០$ មួយពាន់ដុល្លារសហរដ្ឋអាមេរិច) ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


