សន្តិសុខសង្គម
បុរសម្នាក់ស្លាប់ ក្រុមគ្រួសារឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ខ្លាចពាក់ព័ន្ធករណីផ្សេង
នៅវេលាម៉ោង១១ និង ៣០ នាទីថ្ងៃទី ២០ ខែមករា កម្លាំងសមត្ថកិច្ចនិងមានចូលរួមពីព្រះរាជអាជ្ញា បានចុះធ្វើកោសល្យវិច័យ បុរសម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង តែក្រុមគ្រួសារថាការស្លាប់នេះជាករណីផ្សេង។
ហេតុការណ៍បុរសខាងលើស្លាប់នោះ បានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២ នៅចំណុចកន្លែងសាងសង់ទឹកស្អាតមួយកន្លែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។


លោកយ៉េន ម៉ី ត្រូវជាពូជនរងគ្រោះបានឲ្យដឹងថា ក្មួយរបស់គាត់ដែលស្លាប់មានឈ្មោះមែន ភារម្យ ភេទប្រុសអាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក យ៉េន ម៉ីបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានទៅធ្វើសំណង់នៅក្នុងក្រុមហ៊ុនទឹកស្អាតមួយកន្លែង ហើយនៅព្រឹកថ្ងៃទី២០មករានេះ គេប្រាប់ថាបានឆក់ខ្សែភ្លើងស្លាប់។
លោកបន្តថា ក្រោយដឹងថាក្មួយឆក់ខ្សែភ្លើងស្លាប់ គាត់ក៏ចុះមកមើលក្មួយហើយខ្លាចថា ជាករណីផ្សេងក៏ស្នើដល់សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ ដើម្បីរកការពិត។ ក្រោយការចុះពិនិត្យមើលរបស់សមត្ថកិច្ចកុសល្យវិច្ច័យ និងមានការចូលរួមពីព្រះរាជអាជ្ញាផងនោះ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។
ក្រោយពិនិត្យមិនមានពាក់ព័ន្ធក្នុងករណីផ្សេងទេនោះ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


