សន្តិសុខសង្គម
អាជ្ញាធរស្រុកបាទី ទុកពេល ១៥ ថ្ងៃ ដល់ស្ត្រីឈ្មួញទិញដី ២ នាក់បងប្អូន ដកបង្គោលចេញពីដីលិចទឹក ២០ ហិកតា
ខេត្តតាកែវ៖ ក្រោយបែកធ្លាយករណីទិញលក់ដីលិចទឹក ២០ ហិកតានៅចំនុចភូមិអញ្ចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីនេះ អាជ្ញាធរស្រុកបាទីបានកំណត់ទុករយៈពេល ១៥ ថ្ងៃ ដល់ស្ត្រីឈ្មួញទិញដី ២ នាក់ដែលបានទិញដី និងបោះបង្គោលថ្មជាច្រើនដើម ឱ្យមកដកចេញវិញតាមកាលកំណត់។ នេះបើតាមការឱ្យដឹងពីលោក ភួន ឈីម អភិបាលស្រុកបាទី។

មកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ បង្គោលថ្មដែលបានបោះទាំងនោះនៅមិនទាន់ដកនៅឡើយទេ។ ក្រោយបែកធ្លាយរឿងទិញដីលិចទឹកនេះ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ លោក ភួន ឈីម អភិបាលស្រុកបាទីបានឱ្យលោក អ៊ុក សំបូរ មេឃុំត្នោត ចេញសេចក្តីជូនដំណឹងទៅអ្នកដែលទិញដីលិចទឹកនោះមកដកបង្គោលចេញវិញ ដោយទុករយៈពេល ១៥ ថ្ងៃ ត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បើមិនមកដកទេ រដ្ឋបាលសាលាស្រុកនឹងចុះទៅដកបង្គោលថ្មទាំងនោះមករក្សាទុកនៅសាលាស្រុក។
តាមប្រភពពីប្រជាពលរដ្ឋ អ្នកទិញដីលិចទឹករបស់រដ្ឋនៅចំនុចភូមិ ឃុំខាងលើ មានស្ត្រី ២ នាក់ គឺ អ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង រស់នៅរាជធានីភ្នំពេញ ដោយពួកគាត់បានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋដែលអាស្រ័យផល ដាំស្មៅ និងធ្វើស្រែប្រាំង លើដីលិចទឹករបស់រដ្ឋនោះ លក់ដីទៅឱ្យពួកគាត់ ហើយពួកគាត់នឹងសុំគោលការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ និងរាជរដ្ឋាភិបាលធ្វើអនុប្រយោគនូវដីលិចទឹកដែលគាត់បានទិញទាំងនោះ។

ដោយឡែកបើតាមការបញ្ជាក់ពីក្រុមប្រឹក្សាឃុំត្នោតដែលសុំមិនបញ្ចេញឈ្មោះ លើកឡើងថា ស្ត្រីទាំង ២ បានដើរបញ្ចុះបញ្ចូលទិញដីខាងលើពីប្រជាពលរដ្ឋ ដោយសារពលរដ្ឋមានការខ្វះខាតក្នុងគ្រួសារផង ក៏ចាប់ផ្តើមលក់ដីលិចទឹកជាបន្តបន្ទាប់រហូតមានការបោះបង្គោលវាតទីយកដូចសព្វថ្ងៃនេះ។
ប្រភពពីក្រុមប្រឹក្សាស្រុកដដែលបញ្ជាក់ថា មិនមែនលោកមេឃុំត្នោត អ៊ុក សំបូរ មិនដឹងពីការទិញលក់ដីលិចទឹកនៅភូមិអញ្ចេកនេះទេ តែប្រហែលជាគាត់បានលាភសក្ការៈ ទើបហ៊ានបិទបាំងរឿងនេះទៅថ្នាក់លើ ហើយម្យ៉ាងទៀតមេភូមិអញ្ចេកជាអ្នកដើរវាស់ដី បោះបង្គោល ឱ្យស្ត្រីទាំង២នាក់។

ប្រជាពលរដ្ឋជាច្រើនរស់នៅភូមិ ឃុំខាងលើបានសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ទាំងអ្នកទិញ និងអ្នកលក់ទិញដីលិចទឹកដែលជាដីរបស់រដ្ឋ និងសូមរក្សាដីលិចទឹកនេះសម្រាប់បម្រើជាប្រយោជន៍រួម៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក