សន្តិសុខសង្គម
Update៖ រកឃើញសាកសព ២ នាក់ទៀត ករណីឃាតកម្មក្នុងគ្រួសារមួយ នៅមណ្ឌលគិរី
សេចក្ដីរាយការណ៍ បានឱ្យដឹងថា ករណីឃាតកម្មក្នុងគ្រួសារមួយ នៅខេត្តមណ្ឌលគិរី សត្ថកិច្ច បានរកឃើញ សាកសព២ នាក់ ដែលបានបាត់ខ្លួនហើយ ពោលគឺនៅចម្ងាយ ១០០ ម៉ែត្រ។

សូមជំរាបថា សមត្ថកិច្ចជំនាញ ខេត្តមណ្ឌលគិរី កំពុងបើកការស៊ើបអង្កេត លើករណី ឃាតកម្មមួយគ្រួសារ ដែល បានសម្លាប់មនុស្ស ៣ នាក់ និងបាត់ខ្លួន២នាក់ ខណៈកុមារម្នាក់ត្រូវបានជួយសង្គ្រោះរួចជីវិត។
ករណីឃាតកម្ម ក្នុងគ្រួសារមួយនៅក្នុងទឹកដី នៃ ខេត្ត មណ្ឌលគីរី បានកើតឡើង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់។

សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយកំពុងតែ មមាញឹក ធ្វើការ ស្រាវជ្រាវ កំណត់ មុខសញ្ញាជនដៃដល់។ ប៉ុន្តែបើផ្អែកតាមការស្រាវជ្រាវជំហានដំបូង គេបានដាក់ ការសង្ស័យករណីនេះកើតឡើងដោយសារគំនុំ៕

អត្ថបទ៖ ឦសាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


