សន្តិសុខសង្គម
ឃាតកដែលសម្លាប់មួយគ្រួសារ នៅខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចចាប់បានហើយ
ទីបំផុត ជនដៃដល់ដែលបានសម្លាប់មួយគ្រួសារ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានអស់ហើយ។

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន ៥ នាក់ និងរបួសធ្ងន់ ០១ នាក់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣ និង ៣០ នាទី នៅចំណុចស្រែចោទ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ក្នុងនោះជនដៃដល់ចំនួន ៤ នាក់ និងអ្នកបញ្ជាញុះញង់ឲ្យសម្លាប់ចំនួន ២ នាក់ រួមមាន ១. ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិព្នង ជាមេខ្លោងផ្តើមគំនិត, ២. រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ (សហចារី), ៣. នឹម ខ្លាខឹន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ (សហចារី), ៤. ធី ព្យឹត ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិព្នង (សហចារី), ៥. ក្លឹង ចន្ធី ភេទប្រុស អាយុ ៤០ ឆ្នាំជនជាតិព្នង (បញ្ជាឲ្យសម្លាប់), ៦. នួន វណ្ណា ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាឲ្យសម្លាប់) ជនសង្ស័យទាំង ០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនសង្ស័យបានផ្ដល់ចម្លើយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង ៥ នាក់ និងរងរបួសធ្ងន់ម្នាក់ ដោយសាររឿងគំនុំ បច្ចុប្បន្នជនដៃដល់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


