Connect with us

សន្តិសុខសង្គម

ថ្ងៃមង្គលប្អូនស្រី បងប្រុសគប់កែវស្រាលើឆាកតន្ត្រីផ្អើលរត់ជាន់គ្នា​​

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​មួយក្នុង​ពិធីមង្គលការ​មួយកន្លែង ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន កាលពី​រាត្រី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅព្រោះតែ​បងប្រុស​កូនក្រមុំ ទាញ​កែវស្រា​គប់​ទៅលើ​អ្នកចម្រៀង ស្រប​ពេលដែល​ភ្ញៀវ​ប្រុស​ស្រី កំពុង​ហូបចុក​យ៉ាង​សប្បាយរីករាយ បណ្តាល​ឲ្យ​អ្នកចម្រៀង និង​អ្នកភ្លេងនៅលើ​ឆាក​ឈប់​ប្រគុំ រត់​ចែក​ជើង​គ្នា​ព្រាត​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​ភ្ញៀវ​បានឱ្យដឹងថា មុនពេល​កើតមានរឿងនេះ មាន​ភ្ញៀវ​ប្រុស​ស្រីក្មេង​ចាស់​ជាច្រើន​នាក់​ចូលរួម​ពិសា​ភោ​ជនី​អាហារ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍កូនក្រមុំ​របស់​លោក ម៉ុ​ន ជា​មន្ត្រី​នៃ​មន្ទីរ​ផែនការ​ខេត្ត​ប៉ៃលិន និង​ប្រពន្ធ​ឈ្មោះ ចែ​ថា ជា​អាជីវករ​លក់​សាច់គោ​ក្នុង​ផ្សារ លុះ​នាំគ្នា​ហូប​ដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​បងប្រុស​បង្កើត​របស់​កូនក្រមុំ​ទៅ​និយាយ​ជាមួយ​មេការ​ក្រុម​តន្ត្រី សុំឱ្យ​ឈប់​លេងភ្លេង​ផ្ទាល់ដៃ និង​ឈប់​ច្រៀង ព្រោះ​រូបគេ​ចង់​ប្តូរ​មកចាក់​បទ​ចម្រៀង​រី​មិច​(Remix) ញាក់​កន្ត្រាក់​អារម្មណ៍​រាំលេង​សប្បាយ​ជាមួយ​មិត្តភ័ក្ដិ​វិញ​។ តែ​មេការ​មិនទាន់​ឱ្យ​ក្រុម​តន្ត្រី​ឈប់​លេង​និង​ច្រៀង ទើប​បងប្រុស​កូនក្រមុំ​ទាញ​កែវស្រា​កំពុង​ផឹក​គប់​ទៅលើ​អ្នកចម្រៀង​បណ្តាលឱ្យ​រត់គេច​ពេញ​ឆាក តែ​មិនត្រូវ​នរណាម្នាក់​បណ្តាល​ឱ្យ​រងរបួស​នោះទេ។

បើតាម​បុរស​ម្នាក់​ឈ្មោះ ម៉ៃ ជា​មេការ​តន្ត្រី​ខាងលើ បានឱ្យដឹង​នៅវេលា​ម៉ោង​១១ ថ្ងៃទី​៨ ខែកុម្ភៈ នេះ​ថា ពេល​ឃើញ​ភ្ញៀវ​កំពុងតែ​ហូប​អាហារ ក្រុម​តន្ត្រី​របស់លោក​បន្ត​ច្រៀង​បទ​រាំវង់ និង​បទ​ញាក់​ខ្លះៗ ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ ស្រាប់តែ​បងប្រុស​របស់​កូនក្រមុំ មក​និយាយ​ជាមួយ​ខ្លួន​ថា រូបគេ​បាន​ជួល​អ្នក​ចាក់​បទ​ចម្រៀង​រី​មិច (Remix) អស់​៥០​ដុល្លារ ដើម្បី​យកមក​ចាក់​រាំ​សប្បាយ​នៅក្នុង​រោងការ​នេះដែរ​ មុននឹង​ភ្ញៀវ​ហូប​អាហារ​រួច​ត្រឡប់ទៅផ្ទះ​។

លោក​បន្តទៀតថា បើ​ចាក់​បទ​បែប​នោះ នឹង​គ្មាន​ភ្ញៀវ​ចាស់ៗ​ណា​នៅ​បន្ត​រាំលេងបានទេ ព្រោះ​ជា​បទ​សម្រាប់​ក្រុមក្មេងស្ទាវ​ប៉ុណ្ណោះ ទើប​ខាង​លោក​មិនទាន់​អនុញ្ញាត ក៏​លោក​គប់​កែវ​តែម្ដង​។

ក្រោយ​ស្នាដៃ​ដ៏​ឆ្លាត​វ័យ​របស់​រៀមច្បង​កូនក្រមុំ​ក៏មាន​ការសម្របសម្រួល​ពី​នគរបាល​នៃ​អធិការ​ក្រុង​ប៉ៃលិន ទើប​ខាង​លោក​មេការ​ឱ្យ​ក្រុម​តន្ត្រី​បន្ត​ច្រៀង​កំដរ​ភ្ញៀវ​រហូតដល់​ម៉ោង​១២​យប់ រួច​បិទ​ផ្អាក​តែម្តង៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម