Connect with us

សន្តិសុខសង្គម

អ្នក​លេង​ល្បែង​បៀរ​៩នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

ភ្នំពេញ ៖ អ្នកញៀន​ល្បែង​ស៊ីសង ប្រភេទ​បៀរ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌដូនពេញ និង​គណៈ​កម្មាការ​ផ្សារ​ចាស់ បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ ប្រភេទ​បៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥និង១០​នាទី​រសៀល ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​តូប​លេខ​៥២៤, ៥២៥, ៧៣, ៥០២ រួម​ទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៩​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង បៀរ​ចំនួន ១៧​ហ៊ូ​។

​បច្ចុប្បន្ន​អ្នក​ញៀន​ល្បែង​ទាំង​០៩​នាក់​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​សាកសួរ​ចម្លើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម