សន្តិសុខសង្គម
គ្រឿងចក្រចាប់ទូកុងតឺន័រផែស្ងួត សុកន ត្រេនស្ព័ត រ៉ឺយ៊ែរថយក្រោយ កិនកម្មករស្លាប់ដាច់ខ្លួនជាពីរ
កម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈកំពុងឈរភ្លេចខ្លួន ត្រូវគ្រឿងចក្រ ប្រភេទសាឃ័រ ចាប់លើកទូកុងតឺន័រ រ៉ឺយ៊ែរថយក្រោយ កិន។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥ នាទីរសៀល ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ស្ថិតតាមផ្លូវ ៣០ ម៉ែត្រ ខាងជើងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ទុំ ចាន់ស៊ី ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត មានស្រុកកំណើតភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីកម្មករលើកដាក់អីវ៉ាន់ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកម្មករមួយក្រុមនាំគ្នាធ្វើការលើកដាក់ទូកុងតឺន័រ ក្នុងបរិវេណក្រុមហ៊ុន ដោយគ្រឿងចក្រប្រភេទ សាឃ័រ ចាប់ទូលើក រ៉ឺយ៊ែរថយក្រោយ ស្រាប់តែជ្រុលកិនកម្មករម្នាក់ បណ្តាលឲ្យស្លាប់ ដាច់ខ្លួនជាពីរកំណាត់។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ ខាងក្រុមហ៊ុនប្រញាប់ប្រញាល់ដឹកសពទៅស្រុកកំណើតភ្លាមៗផងដែរ។ ចំពោះផ្លូវច្បាប់ ដំណោះស្រាយយ៉ាងណានោះ ខាងក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


