សន្តិសុខសង្គម
ប្រទះឃើញគ្រាប់ ៨០ មីល្លីម៉ែត្រ មិនទាន់ផ្ទះ កប់ក្នុងដីស្រែ
បាត់ដំបង ៖ គ្រាប់កាំភ្លើងធុនធ្ងន់១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងយកមកប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលពួកគាត់កំពុងភ្ជួរស្រែ ស្រាប់តែប៉ះធ្វើអោយគ្រាប់នេះអណ្តែតឡើងមកលើ។
ការប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់នេះ គឺនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០ ព្រឹក ត្រង់ចំណុចភូមិម៉ាក់ឃ្លី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា នៅមុនពេលប្រទះឃើញនោះ មានប្រជាពលរដ្ឌ ឈ្មោះ ប្រាក់ ឆោម ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ បានភ្ជួរស្រែក្នុងដីរបស់គាត់ ហើយក៏បានប្រទះឃើញគ្រាប់នេះកប់ក្នុងដីក្បែដំបូក គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍អោយចុះទៅពិនិត្យ។
លោកអធិការបានបន្ថែមថា គ្រាប់នេះគឺជាប្រភេទគ្រាប់ ធុន ៨០ មីល្លីម៉ែត្រ ដែលសេសសល់ពីសម័យសង្គ្រាម ដោយ បច្ចុប្បន្ន បានយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាល រដ្ឌបាល ព្រៃខ្ពស់ជាបណ្តោះអាសន្ន រង់ចាំប្រគល់ទៅអោយអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោល បើទោះបីជាយើងមើលនឹងភ្នែកឃើញថា វាខូចគុណភាពក៏ដោយ ក៏យើងទាំងអស់គ្នា ពិសេសបងប្អូនប្រជាពលរដ្ឋ មិនត្រូវទុកចិត្តដាច់ខាត ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



