សន្តិសុខសង្គម
ពលរដ្ឋភិតភ័យ ក្រោយពីប្រទះឃើញគ្រាប់មីនមួយគ្រាប់នៅជិតផ្ទះ
គ្រាប់មីនមួយគ្រាប់ ត្រូវបានប្រជារដ្ឋប្រទះឃើញនៅក្បែររបងផ្ទះ ដែលមានពណ៌សម្បុរនៅថ្មី និង បង្កឲ្យមានការភ័យខ្លាច ដោយមិនដឹងថាគ្រាប់មីននេះមកពីណាហើយក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ នៅត្រុងចំណុចភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅព្រឹកនោះដែរប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនហាក់ដូចជានៅថ្មី ដែលគ្រាប់មីននោះស្ថិតនៅក្បែរនិងគល់ដូងក្នុងភូមិឃុំខាងលើ ដែលម្នាក់ៗងើលឆ្ងល់ថា តាំងពីដើមឡើយ គឺ មិនដែលឃើញសោះស្រាប់តែពេលនេះក៏បានប្រទះឃើញតែម្ដង ហើយក៏បានរាយការណ៍ទៅមេភូមិ ដើម្បីធ្វើយ៉ាងណាយកគ្រាប់នេះចេញពីកន្លែងកើតហេតុ ព្រោះវាស្ថិតនៅក្បែរផ្ទះពេក។


ភ្លាមៗនោះដែរពលរដ្ឋបានទាក់ទងទៅលោក យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដោយលោកបានបញ្ជាក់ថា រឿងនេះលោកមិនទាន់បានទទួលសេចក្តីរាយការណ៍សោះឡើយ ប៉ុន្តែក្រោយពីលោកបានទាក់ទងទៅចំណុចខាងលើ ទើបដឹងច្បាស់ថាពិតជាមានគ្រាប់មីននៅក្បែររបងផ្ទះពិតមែន លោកក៏បានទាក់ទងទៅកម្លាំងស៊ីម៉ាក់ ដើម្បីចុះអន្តរាគមន៍ ប៉ុន្តែពេលនេះកម្លាំងស៊ីម៉ាក់ជាប់បំពេញការងារនៅថ្មដា ដូច្នេះសមត្ថកិច្ចបានយកខ្សែសុវត្ថិភាពទៅហ៊ុមព័ទ្ធទីតាំងនោះហើយ ដើម្បីរង់ចាំក្រុមជំនាញចុះមកពិនិត្យនិងយកទៅកម្ទេចចោល៕ អត្ថបទ ៖ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


