សន្តិសុខសង្គម
បុគ្គលិកអង្គការអប់រំផ្លូវចិត្តម្នាក់ ត្រូវបានជនល្មើសកាប់នឹងពូថៅស្លាប់ក្នុងថ្លុកឈាម
បាត់ដំបង ៖ បុគ្គលិកអង្គការអប់រំផ្លូវចិត្តម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលកំពុងចុះធ្វើការនៅតាមភូមិ ហើយត្រូវជនល្មើសម្នាក់ដែលមានចិត្តចង្អៀតចង្អល់ទាញពូថៅកាប់ឡើងសុសសាច់។
ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១ និង ៣០នាទី នៅចំណុចក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មីសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានមួយបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ ដែលជាបុគ្គលិកអង្គការ TPO ជាអង្គការអប់រំផ្លូវចិត្ត បានចុះទៅកាន់ផ្ទះជនល្មើស២លើករួចមកហើយ ក្នុងគោលបំណងធ្វើការអប់រំ ដោយសារតែគ្រួសារនេះមានការចង្អៀតចង្អល់ ( មនុស្សឆ្វេង ) មិនអោយកូនស្រីបានទៅសាលារៀនដូចក្មេងដទៃ។
ប្រភពដដែលបានបន្តថា បើទោះបីជាបុគ្គលិកអង្គការខំពន្យល់ ណែនាំ និងព្យាយាមអប់រំផ្លូវចិត្តយ៉ាងណាក៏ដោយក៏ជននេះនៅតែមានះមិនព្រមស្តាប់ដែរ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលទៅម្តងទៀត ប៉ុន្តែត្រូវបានជនល្មើសទាញពូថៅកាប់លើរាងកាយពេញខ្លួនរហូតស្លាប់នៅនឹងកន្លែង ដោយជនរងគ្រោះ រងរបួសត្រង់ ស្មងជើងខាងស្តាំ ១ កន្លែង សៀតផ្កាខាងស្តាំ ១ កន្លែង ចង្កា ១ កន្លែង ក.១ កន្លែង លើស្មាខាងស្ដាំ ២ កន្លែង ថ្ពាល់ខាងឆ្វេង ១ កន្លែង និង ក្បាលពីក្រោយចំហៀងខាងស្ដាំ ១ កន្លែង។

ក្រោយពេលទទួលពាក្យបណ្ដឹងរួចកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយយកមកសាកសួរតែម្តងដោយករណីនេះកំលាំងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


