Connect with us

សន្តិសុខសង្គម

ជនជាតិចិនម្នាក់ ឡើងតភ្លើង រអិលជើងធ្លាក់ពីលើអគារ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ ខណៈពេលកំពុងតចរន្តអគ្គិសនីនៅលើអគារបានរអិលធ្លាក់ចុះមកដី បណ្តាលឲ្យរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនសង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ខៃ​ខាង​(​ពេទ្យ​ចិន​)​។​ ករណីនេះ​បាន​កើតមានឡើង​នៅ​រសៀល​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ​អន្តរជាតិ​ស៊ីកាង ក្រុមទី​ ១៧ ភូមិ​ ៤ សង្កាត់​លេខ ​៤ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ថា សាកសព​មានឈ្មោះ ZHAO JiNYU ភេទ​ប្រុស ឆ្នាំ​កំណើត​ថ្ងៃទី​២ ៣ ខែវិច្ឆិកា ឆ្នាំ​ ១៩៨៤ កាន់​លិខិតឆ្លងដែន លេខ EJ0089391​ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ២០១៩ អស់​សុពលភាព ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៩​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ការសន្និដ្ឋាន​របស់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ជំនាញ បានឱ្យដឹងថា សាកសព​ស្លាប់​ដោយសារ​ធ្លាក់​ពី​ទី​ខ្ពស់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ក្រោយមក​បាន​ស្លាប់​។ ក្រោយ​ពិនិត្យ​បឋម​រួច​សាកសព​បាន​រក្សាទុក​នៅ​ក្នុង​សាល​តម្កល់​សព​នៃ​មន្ទីរពេទ្យបង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ រង់ចាំ​បន្ត​នីតិវិធី​បន្ត​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម