សន្តិសុខសង្គម
បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ពេល ប្រទះឃើញសពក្មេងស្រី ម្នាក់ដេកស្លាប់អណ្ដែតទឹកក្នុងអូរក្នុងស្ថានភាពអាក្រាតកាយ
ឧត្តរមានជ័យ ៖ ពលរដ្ឋនៅសង្កាត់អូរស្មាច់មានការភ្ញាក់ផ្អើល នៅពេលប្រទះឃើញ សាកសពក្មេងស្រីអាយុ១៧ឆ្នាំ ម្នាក់ ដេកស្លាប់ អណ្ដែត ក្នុងទឹកអូរមួយកន្លែង ស្ថិតនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សាកសពខាងលើត្រូវ ប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ តាមការរៀបរាប់របស់ម្ដាយសពក្មេងស្រីបានអោយដឹងថា បាន បាត់កូន តែមិនបានបញ្ជាក់នឹងរាយការណ៍ជូនអាជ្ញាធរឡើយ ដោយមិននឹកស្មានដល់ថា មានរឿងចឹងកើតទ្បើងនោះទេ។ លុះដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ វេលាម៉ោងប្រហែលបីរសៀល ស្រាប់តែប្រជា ពលរដ្ឋបានប្រទះឃើញសាកសព្វក្មេងស្រី ឈ្មោះ ទ្បុង គឹមទ្បាយ ដេកស្លាប់នៅក្នុងទឹកអូរ ក៏បានបង្កការភ្ញាក់ផ្អើលឆោទ្បោដល់សមត្ថកិច្ចនឹងអាជ្ញាធរចុះមកត្រួតពិនិត្យ។

ក្នុងករណីស្លាប់នេះ រហូតមកទល់នឹងពេលនេះ មិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីអោយប្រាកដនោះទេ ពេលនេះ សមត្ថកិច្ចចំរុះជំនាញរបស់អធិការក្រុងសំរោង កំពុង តែធ្វើការត្រួតពិនិត្យ។ សមត្ថកិច្ចលោក នឹងកំពុងតែព្យាយាមតាមស្វែងរកចាប់ជនដៃដល់ ដែលជាឃាតករបានក្នុងពេលឆាប់ៗ បើសិនជា ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម៕
ដោយ ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


