សន្តិសុខសង្គម
ភោជនីយដ្ឋាន «សុខុម ប្រជុំមិត្ត» លួចបង្កប់ល្បែងស៊ីសង តែលោកមេប៉ុស្តិ៍ថា មិនមានទេ
ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ ក្រុងតាខ្មៅ បានលួចបង្កប់ល្បែងជល់មាន់អនឡាញ និង បៀរ ផងដែរ កំពុងដំណើរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ។
ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបប្រាប់ថា ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត មួយនេះ បើកលេងទាំងល្បែងជល់មាន់អនឡាញ និងបៀរអនឡាញ ផងដែរ ដោយចាក់មួយគូរៗ រាប់ម៉ឺនរៀល ស្រែកហ៊ោ កងរំពង តែសមត្ថកិច្ចហាក់មិនបានដឹងទាល់តែសោះ។

ម្ចាស់ភោជនីយដ្ឋាន សុខុម ប្រជុំមិត្ត ដែលបង្កប់ល្បែងខុសច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះថា សុខុម ភេទប្រុស អាយុជាង ៣០ ឆ្នាំ។ ប្រជាពលរដ្ឋ លើកឡើងថា ហេតុអ្វីនៅក្បែរប៉ុស្តិ៍នគរបាល បែរជាមានល្បែងស៊ីសងទោវិញ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍តាខ្មៅ បានប្រាប់ឲ្យដឹងថា លោកបានធ្វើកិច្ចសន្យារួចហើយ គឺមិនមានលេងទៀតទេ។ ដោយឡែកលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា លោកនឹងពិនិត្យ ។

ប្រជាពលរដ្ឋ សង្ឃឹមថា ទីតាំងខាងលើនេះ នឹងត្រូវសមត្ថកិច្ចចុះបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ ឆៃ យ៉ា





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


