សន្តិសុខសង្គម
អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនក្រុមវាយប្លន់សម្លាប់សិស្សម្នាក់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម
សិស្សវិទ្យាល័យអង្គរម្នាក់ត្រូវបានក្រុមចោរវាយប្លន់សម្លាប់យកទ្រព្យសម្បត្តិ ខណៈកំពុងជិះកង់ហាត់ប្រាណនៅជិតភ្នំក្រោម។ ប៉ុន្តែករណីនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បានម្នាក់ហើយ កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។
សូមរម្លឹកថា ករណីនេះប្រជាពលរដ្ឋបានប្រទះឃើញសាកសពនៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សាក្សីនៅជិតកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះមូតូ២គ្រឿងស្ទាក់វាយ ខណៈដែលកំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ នៅលើសាកសពពិនិត្យឃើញបាក់ដើមដៃខាងស្តាំនិងនៅលើដងខ្លួនមានស្នាមជាំ។ ដោយមានការខិតខំស្រាវជ្រាវបានល្អរបស់សមត្ថកិច្ច នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក០៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាស្ទាក់ជនរងគ្រោះដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើងខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្ខពួក នៅសល់សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


