សន្តិសុខសង្គម
ប៉ូលិសកំពុងស៊ើបអង្កេតករណីក្រុមចោរលួចគាស់ទូដែកក្នុងរោងចក្រតៃអ៊ីហ្ស៊ី យកលុយខ្ទង់ ១ លានដុល្លារ
នៅព្រឹកថ្ងៃទី ១០ ខែឧសភា ២០២២ នេះ មានការភ្ញាក់ផ្អើលជុំវិញករណីក្រុមចោរលួចចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី (Taieasy) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកលុយអស់ប្រមាណ ១ លានដុល្លារ។ នេះបើតាមប្រភពព័ត៌មាន ពីភ្នាក់ងារកម្ពុជាថ្មី។

ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក ស ថេង នៅរសៀលថ្ងៃទី ១០ ខែឧសភានេះ មិនទាន់អាចបញ្ជាក់ពីដំណើររឿងជុំវិញករណីនេះបានទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ។
នៅម៉ោងប្រមាណ ១ រសៀលថ្ងៃទី ១០ ខែឧសភានេះ មន្ត្រីផ្នែកនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ និងវាយតម្លៃនៅកន្លែងទូដែកក្នុងរោងចក្រ។

តាមរូបភាពដែលកម្ពុជាថ្មីទទួលបាន នៅកន្លែងកើតហេតុ សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធចំណុចទីតាំងកាត់ហេតុ ខណៈដែលរូបភាពគន្លឹះសោចាក់ទ្វារត្រូវបានកាត់ផ្ដាច់ រីឯទូដែកត្រូវបានរបើក នៅតែទូទទេ៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


