សន្តិសុខសង្គម
តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនក្រុមចោរគាស់ផ្ទះនៅក្រុងតាខ្មៅ
លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចេញដីការឃុំខ្លួនក្រុមចោរគាស់ផ្ទះយ៉ាងសកម្មនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តហិង្សា ” តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃល្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ចំណែកជនត្រូវចោទទី១ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅ:ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ:មិនពិតប្រាកដ។ ទី២ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

នគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពកាត់សោររបងចូលទៅឆ្កឹះសោរម៉ូតូរបស់ជនរងគ្រោះតែឆ្កឹះមិនចេញ ។ ភ្លាមនោះ ជនរងគ្រោះបានភ្ញាក់ទាន់ឃើញជនសង្ស័យក៏បានទូរស័ព្ទប្រាប់បងប្អូនដែលនៅផ្ទះទល់មុខគ្នាអោយជួយដេញចាប់ជនសង្ស័យបានម្នាក់ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ។

ដោយមានការសហការរវាងកម្លាំងផ្នែកយុត្តធម៌ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ និងប៉ុស្តិ៍តាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ សេក វាសនា រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ចំណែកឯជនសង្ស័យឈ្មោះ ប៉ោយ ប៉ែត បានរត់គេចខ្លួនបាត់។
បន្ទាប់មកជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


