សន្តិសុខសង្គម
ចាប់ខ្លួនក្រុមលួចដែកស្ពានជ្រោយចង្វារបញ្ជូនមកអធិការខណ្ឌ
នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនក្រុមជនសង្ស័យ២នាក់ដែលបានលួចដែកស្ពានជ្រោយចង្វារ ទៅអធិការខណ្ឌដើម្បីកសាងនិតិវិធីច្បាប់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីនោះបានប្រព្រឹត្តិនៅចំណុចស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ សាំង វីរៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ឈ្មោះ វ៉ាន់ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានរកឃើញ ដែកកញ្ចាប់ស្ពានចំនួន០៦ដើម, ដែកបំពង់ទីបប្រវែងប្រហែល០១តឹកចំនួន០៣កង់ និងដែកបំពង់ទីបប្រវែងប្រហែល០២ម៉ែត្រចំនួន០១ដើម (ប្រគល់ឲ្យឈ្មោះ ទុំ ទូច នគរបាលការពារស្ពានជ្រោយចង្វារយកទៅរក្សាទុកជាបណ្តោះអាសន្ន)។ -សោរម៉ាឡេតម៉ាក FORGED STEEL លេខ១០-២៥០MM មួយដើម។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី កម្លាំងនគរបាលការពារស្ពានជ្រោយចង្វារ ដឹកនាំដោយលោក ទុំ ទូច ដើរល្បាតលើស្ពានលឺសំលេងដែកធ្លាក់នៅក្នុងប្រអប់តួស្ពាន ដោយមានការសង្ស័យ នាំគ្នាចុះត្រួតពិនិត្យឃើញជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពលួចដោះដែកស្ពាន ក៏ធ្វើការឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ និងបញ្ជូនបន្តមកអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


