សន្តិសុខសង្គម
ស្លាប់មួយ របួសបួននាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូស្កុបពី ២គ្រឿងបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូឌ្រីមសង់C125 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលពីវេលាម៉ោង ២០:២៥នាទីយប់ ថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ០១ Km១២១/១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ២គ្រឿង ទី១.ម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-1898 បើកបរដោយឈ្មោះ ឆន ដាវិត ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិកកាស៊ីណូ រស់នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច(ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ )។ ទី២ ម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាស្កូបពី ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1I-8848 បើកបរដោយឈ្មោះ ឃឹម ប្រសិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច (មិនពាក់មួកសុវត្ថិភាព រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះ ប៊ិន រ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។
ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1P-6873 បើកបរដោយឈ្មោះ ឌឿន សុកវិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិធ្លក ឃុំធ្លក ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព ( ស្លាប់នៅកន្លែងកើតហេតុ ) និងអ្នករួមដំណើរឈ្មោះ ស៊ិន សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។
បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ គេឃើញមានសមត្ថកិច្ចចុះមកវាស់វែងនិងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុនិងហៅរថយន្តសង្គ្រោះដឹកអ្នករងរបួសស្រាលធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
រីឯសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងអស់យករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ:ភក្ដី



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


