សន្តិសុខសង្គម
រថយន្តមន្ទីរសាធារណការ ១១ គ្រឿងចុះលាងសម្អាតផ្លូវជាតិលេខ ២
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី ២៧ ខែមិថុនានេះមានរថយន្តរបស់មន្ទីរសាធារណការរាជធានីភ្នំពេញប្រមាណ១១គ្រឿងចុះលាងសម្អាតផ្លូវជាតិលេខ២ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់រហូតដល់ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោមក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឱ្យដឹងថា ចាប់ពីព្រឹកព្រលឹមថ្ងៃទី២៧ ខែមិថុនានេះ មន្ទីរសាធារណការរាជធានីភ្នំពេញបានយករថយន្តលាងសំអាតផ្លូវប្រមាណ ១១ គ្រឿង ដោយចាប់ផ្តើមពីគល់ស្ពានអាកាសក្បាលថ្នល់ដល់ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម ដើម្បីសម្អាតដីខ្សាច់ដែលជ្រុះលើផ្លូវ។ ហើយការដាក់រថយន្តលាងសំអាតផ្លូវនេះគឺធ្វើឡើងជារៀងរាល់សប្តាហ៍។

ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោមស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ខណ្ឌមានជ័យរាជធានីភ្នំពេញ មានដេប៉ូខ្សាច់មិនក្រោម១០ទីតាំងនោះទេ។ ដូច្នេះហើយទើបមានដីខ្សាច់ជ្រុះលើផ្លូវដោយសារជ្រុះពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូទៅដាក់តាមបណ្តាការដ្ឋានកំពុងសាងសង់៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


