ព័ត៌មានជាតិ
ម្ចាស់ដេប៉ូខ្សាច់៦ទីតាំង ត្រូវលាងសំអាតផ្លូវឲ្យស្អាតរាល់ថ្ងៃ បើមិនចង់បិទអាជីវកម្ម
ម្ចាស់ដេប៉ូខ្សាច់ចំនួន៦ទីតាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ រាល់ថ្ងៃត្រូវដាក់កម្លាំងកម្មករឲ្យបោសសំអាត និងលាងផ្លូវជាប្រចាំរហូតឲ្យបានស្អាត បើមិនស្អាតត្រូវប្រឈមមុខបិទអាជីវកម្ម។

យោងតាមប្រភពពីលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី២៧ ខែតុលានេះថា បច្ចុប្បន្ននេះនៅភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម មានដេប៉ូខ្សាច់ចំនួន៦ទីតាំង ក្នុងនោះសង្កាត់ចាក់អង្រែលើចំនួន២ ឯសង្កាត់ចាក់អង្រែក្រោមមាន៤។ ដោយឡែកការជ្រុះដីខ្សាច់ ដែលដឹកចេញពីដេប៉ូខ្សាច់ទាំង៦ គឺម្ចាស់ដេប៉ូ ត្រូវឲ្យកម្មករចុះកើប និងលាងសំអាតផ្លូវឲ្យបានរាល់ថ្ងៃមិនឲ្យមានដីខ្សាច់ជ្រុះលើផ្លូវ ហើយបើនៅតែមានជ្រុះខ្សាច់លើផ្លូវ គឺអាជ្ញាធរសម្រេចបិទអាជីវកម្មជាស្ថាពរដោយមិនប្រកែក។


លោក កែវ សាវឿន បានបញ្ជាក់ទៀតថា ចាប់តាំងពីសាលារាជធានីភ្នំពេញ និងសាលាខណ្ឌមានជ័យដាក់កំណត់ឲ្យម្ចាស់ដេប៉ូខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ២ដាក់កម្លាំងកម្មករឲ្យលាងសំអាត និងប្រមូលកើបមក គឺឃើញថាលើកំណាត់ផ្លូវជាតិលេខ២ លែងមានដីខ្សាច់ជ្រុះដូចមុនឡើយ ដែលធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ មានការគាំទ្រនូវចំណាត់ការដ៏ក្តៅគគុករបស់អាជ្ញាធរទៅលើម្ចាស់ដេប៉ូខ្សាច់បែបនេះ៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


