ព័ត៌មានជាតិ
អ្នកដំណើរតាមបណ្ដោយផ្លូវជាតិលេខ ២ ស្នើមន្ទីរសាធារណការរាជធានីភ្នំពេញ យកគំរបលូថ្មីមកដាក់ ខណៈគំរបចាស់រងការខូចខាត
អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ២ នៅចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានសំណូមពរដ៏ទទូច សុំឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ជួយយកគំរបលូមកដាក់លើគំរបចាស់ដែលរងការខូចខាតផង។

លោក គុន ភិន ដែលជាមន្ត្រីរាជការមួយរូប បាននិយាយថា សព្វថ្ងៃលោកធ្វើដំណើរចេញទៅធ្វើការតាមបណ្តោយផ្លូវជាតិលេខ ២ នេះ ដោយឆ្លងកាត់មូលដ្ឋានសង្កាត់ចាក់អង្រែលើ។ ប៉ុន្តែអ្វីដែលលោកក៏ដូចជាអ្នកដំណើរដ៏ទៃទៀត មានការព្រួយបារម្មណ៍ពីគ្រោះថ្នាក់ខ្លាចជិះធ្លាក់លូ ព្រោះតែគំរបលូបានបែកសឹងគ្រប់គំរបលូ។

អ្នកធ្វើដំណើរ បាននិយាយទៀតថា ផ្លូវជាតិលេខ ២នេះ ពីមុនមកគឺល្អស្អាតណាស់ តែបច្ចុប្បន្នរងការខូចខាតស្ទើទាំងស្រុង ដែលគេដឹងថា មកពីរថយន្តដឹកដីខ្សាច់ជាអ្នកបង្ក។ បើគំរបលូវិញ គឺរងការបែកបាក់ រហូតអ្នករស់នៅជាប់ផ្លូវយកសំកង់ ឬសម្រាស់មកដាក់ពីលើ ដើម្បីឲ្យអ្នកធ្វើដំណើរបានដឹងការពារ កុំឲ្យជិះធ្លាក់លូបង្កឲ្យគ្រោះថ្នាក់។

ទាក់ទងនឹងគំរបលូ ដែលរងការខូចខាតនេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ធ្លាប់បានប្រាប់កម្ពុជាថ្មីផង ដែរថា តាងនាមជាអាជ្ញាធរ លោកបានធ្វើសេចក្តីរាយការណ៍ ជូនទៅសាលាខណ្ឌមានជ័យ ដើម្បីស្នើសុំទៅមន្ទីរសាធារណការរាជធានីភ្នំពេញ ដើម្បីយកគំរបលូថ្មីមកដាក់ជំនួសគំរបចាស់ ដែលរងការខូចខាត។ ប៉ុន្តែពុំដឹងថា ថ្ងៃណាទើបមន្ទីរចុះមកជួសជុលនោះឡើយ។ ដូច្នេះសូមអ្នកដំណើរមានការប្រុងប្រយ័ត្នផង៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


