ព័ត៌មានជាតិ
ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ សុំពន្យាពេលធ្វើផ្លូវ ខណៈលទ្ធផលយឺតជាងផែនការ
ការស្ថាបនា កំណាត់ផ្លូវជាតិលេខ ២ គិតមកដល់ពេលនេះទើបតែសម្រេចបាន ជិត ៥០ ភាគរយ (៤៧,៩៥) ដែលជាការស្ថាបនាយឺតយ៉ាវជាងផែនការ ខណៈដែលក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេល ៤ ខែបន្ថែមទៀត ដោយសារខ្វះគ្រឿងចក្រសាងសង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា ផ្លូវជាតិលេខ ២ កំពុងជួសជុល មានការយឺតយ៉ាវមិនទាន់ផែនការហើយពេលនេះក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលប្រមាណជា ៤ ខែ បន្ថែមទៀត ដោយអះអាងថាកំពុងខ្វះសម្ភារ គ្រឿងចក្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រួតពនិត្យសំណើ លក្ខណៈបច្ចេកទេស និងហេតុផលនៃការសុំពន្យាពេលឱ្យក្រុមហ៊ុនសាងសង់។

តាមគម្រោង ការស្ថាបនាផ្លូវជាតិលេខ២ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះ ទើបតែសម្រេចលទ្ធផលបាន ៤៧,៩៥ ភាគរយ។
ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣ ទទួលខុសត្រូវស្ថាបនាដោយក្រុមហ៊ុនកូរ៉េ Hanshin ដែលប្រើប្រាស់រយៈពេល៣០ខែ គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


