ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ ស្ថាបនាយឺតមិនទាន់ផែនការ ទើបសម្រេចបាន ៤៥ ភាគរយ
កំណាត់ផ្លូវជាតិលេខ ២ មកដល់ពេលនេះទើបតែសម្រេចបានជាង ៤៥ ភាគរយ ហើយតាមលទ្ធផលការងារនឹងមិនរួចទាន់តាមផែនការនោះទេ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន បានឆ្លើយតបការសាកសួររបស់ប្រជាពលរដ្ឋជុំវិញការសាងសង់កំណាត់ផ្លូវជាតិលេខ ២ ហើយឯកឧត្ដមបានរិះគន់លើភាពយឺតយ៉ាវលើការសាងសង់ផ្លូវជាតិមួយខ្សែនេះ។

ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានលើកពីបញ្ហាកូវីដធ្វើឲ្យរាំងស្ទះក្នុងការសាងសង់។ លោកបានរំលឹកដល់ក្រុមហ៊ុនកុំលើកតែបញ្ហាកូវីដតែមួយមុខ ត្រូវរកដំណោះស្រាយ ដោយត្រូវបន្ថែមគ្រឿងចក្រ កម្លាំងកម្មករ ទើបការងារអាចសម្រេចទាន់ផែនការ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះគ្រោងរួចរាល់នៅខែមេសា ឆ្នាំ ២០២២ តែបើមើលលើលទ្ធផលការងារមកដល់ពេលនេះ នឹងមិនរួចទាន់គ្រោងការនោះទេ។
លោកបានណែនាំឲ្យក្រុមហ៊ុនកូរ៉េដែលទទួលខុសត្រូវ ត្រូវតែពន្លឿនការងារ បន្ថែមគ្រឿងចក្រ និងកម្លាំងកម្មករ បើទោះបីការងារអាចយឺតជាផែនការបន្តិចក៏ដោយ។

ផ្លូវជាតិលេខ ២ ដែលមានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣ ទទួលខុសត្រូវស្ថាបនាដោយក្រុមហ៊ុនកូរ៉េ Hanshin ដែលប្រើប្រាស់រយៈពេល៣០ខែ គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២។
ក្រុមហ៊ុនកូរ៉េមួយនេះ តែងតែទទួលបានគម្រោងលើការស្ថាបនាផ្លូវជាតិមួយចំនួន ដែលបានមកពីកម្ចីថវិកាពីរដ្ឋាភិបាលកូរ៉េ។ កន្លងទៅក្រុមហ៊ុនក៏ធ្លាប់ទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវជាតិលេខ ២១ ពីខេត្តកណ្តាលទៅស្រុកកោះធំព្រំដែនវៀតណាម សាងសង់ខុសបច្ចេកទេស ហើយក្រសួងសាធារណការធ្លាប់រិះគន់ជាញឹកញាប់ រហូតដល់នាយកក្រុមហ៊ុនធំនៅប្រទេសកូរ៉េ ចេញមុខទទួលខុសត្រូវពីកំហុសបច្ចេកទេសសាងសង់មិនមានគុណភាព៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


