សន្តិសុខសង្គម
បុរសម្នាក់មិនពាក់មួកសុវត្ថិភាព ត្រូវសមត្ថកិច្ចអប់រំណែនាំមិនស្តាប់ ថែមទាំងយកខ្សែក្រវាត់វាយសមត្ថកិច្ច
ភ្នំពេញ ៖ បុរសម្នាក់មិនពាក់មួកសុវត្ថិភាព ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួនអប់រំ ហើយមិនព្រមស្តាប់ទេ ថែមទាំងយកខ្សែក្រវាត់វាយមកលើសមត្ថកិច្ចទៀត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនប្រព្រឹត្តអំពើហិង្សាលើសមត្ថកិច្ចនគរបាលចរាចរណ៍នេះ មានឈ្មោះថា ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ ដោយមិនបានពាក់មួកសុវត្ថិភាព ក៏ត្រូវសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនយកមកអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមើលងាយ និងយកខ្សែក្រវាត់វាយចំមកលើសមត្ថកិច្ចថែមទៀតផង។
ហេតុការណ៍នេះកើតឡើង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក ចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កៅ រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣រសៀល។
ក្រោយកើតហេតុ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


