សន្តិសុខសង្គម
មនុស្ស ២០នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ ក្រុងស្វាយរៀង
ជនសង្ស័យ ជនជាតិចិន ចំនួន ១១ នាក់ និងជនជាតិខ្មែរ ៩នាក់ ស្រី ៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ មានទីតាំងជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុងចុះបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន ២ ទីតាំង គឺទី១ ការរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៤៨បាវ (ច្រកក្នុងទៃពណ៌លឿង) ទម្ងន់សរុប 1148.952 kg ដែលជនសង្ស័យលាក់ទុកនៅក្នុងរោងម៉ាស៊ីនកិនស្រូវ។ ទីតាំងទី២ សមត្ថកិច្ចរឹបអូសបានល្បាយកេតាមីនបាស ទម្ងន់ 679 kg និងសារធាតុគីមីទម្ងន់ 12.504 kg ( 12 តោន 504 Kg ) ស្ថិតនៅជិតចំណតកាណូតចាស់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង។
ករណីនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងចម្រុះ បានសហការឡោមព័ទ្ធ និងបង្ក្រាបតាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ជាម្ចាស់ទឹកដី ចុះពិនិត្យឃ្លាំងមួយកន្លែង ដែលមានស្លាកយីហោ «ម៉ាស៊ីនកិនស្រូវតូចតែពេជ្រ» ដែលមានទីតាំងជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង និងបានរកឃើញគ្រឿងញៀន ដែលផលិតសម្រេចជាង១តោន ។
ក្រោយពីធ្វើការសាកសួរចម្លើយលើជនសង្ស័យ ទើបឈានដល់កំណត់ទីតាំងឃ្លាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងទៀត នៅជិតចំណតកាណូតចាស់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង លទ្ធផលរកឃើញវត្ថុតាង ម៉ាស៊ីនគ្រឿងចក្រស្វ័យប្រវត្តិ សម្រាប់ផលិតគ្រឿងញៀនដ៏ធំ កំពុងដំណើរការយ៉ាងសកម្មផលិតគ្រឿងញៀន។
បច្ចុប្បន្ន ទីតាំងទាំងពីរខាងលើ ត្រូវបានបិទស៊ិល និងដាក់កម្លាំងដើម្បីការពារ។ ដោយឡែកជនសង្ស័យ ជាជនជាតិចិន ចំនួន ១១ នាក់ ប្រុស និងជនជាតិខ្មែរ ៩នាក់ ស្រី ៣ នាក់ ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕ ដោយ៖ ភក្តី







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


