សន្តិសុខសង្គម
ទឹកហូរកាត់ទំនប់បារាំងអាជ្ញាធរឱ្យពលរដ្ឋផ្អាកការឆ្លងកាត់បញ្ចៀសគ្រោះថ្នាក់
ស្ថានភាពចរន្តទឹកកំពុងហូរខ្លាំងកាត់លើផ្លូវធ្វើដំណើរដោយថ្មើរជើង ឬដោយម៉ូតូលើខ្នងទំនប់បារាំង ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២។

ដូច្នេះដើម្បីបញ្ជៀសគ្រោះថ្នាក់ខាងលើនេះ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា លោក យិន សាវ៉េន អភិបាលក្រុងកំ ពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមផ្អាកការធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង ឬដោយម៉ូតូកាត់លើផ្លះវខ្នងទំនប់បារាំងនេះទើបបញ្ចៀសគ្រោះថ្នាក់បាន។
ម្យ៉ាងទៀតដើម្បីដោះស្រាយបញ្ហានេះ សត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាឆ្លង ដោយថ្មើរជើងតាមស្ពានឈើស្របមាត់ទន្លេពីប៉ុស្តិ៍នគរបាលផ្សារឆ្នាំងដើមពោធិគឺអាចទៅកាន់ភូមិកណ្ដាលបានដោយសុវត្តិភាព។ ប៉ុន្តែចំពោះម៉ូតូ ត្រូវឆ្លងតាមទូកដរ ដូចរៀងរាល់ឆ្នាំទើបបងប្អូនយើងអាចបញ្ជៀសគ្រោះថ្នាក់បាន។

ដោយឡែកកាលពីថ្ងៃទី១៦ ខែកក្កដា បុរសម្នាក់បានបណ្តើរម៉ូតូឆ្លងកាត់ផ្លូវលើខ្នងទំនប់បារាំង ទៅកាន់ភូមិកណ្ដាល ដោយប្រថុយប្រថាន ត្រូវបានកម្លាំងទឹកហូរគួចទាំងម៉ូតូទាំងមនុស្សចូលក្នុងខ្សែទឹកខាងក្រោម តែជាសំណាងម្ចាស់ម៉ូតូចេះហែលទឹកក៏ហែលយករួចខ្លួនឯងតែម៉ូតូត្រូវលិចក្នុងទឹកព្រែកបាត់។បន្ទាប់មកគាត់បានចំណាយប្រាក់ ១៥០ ដុល្លារ ទើបជួលគេមុជរាវរកយកម៉ូតូមកវិញបាន។ ចំណែកម្ចាស់ម៉ូតូមួយចំនួនទៀតក៏បានជួលអ្នកស្រុកឲ្យជួយបណ្ដើរម៉ូតូ១ ៗ មានគ្នា៣ ទៅ៤នាក់ ទើបឆ្លងកាត់ទៅមកបានដោយត្រូវចំណាយ ៥ ពាន់រៀល។

ពាក់ពន្ធ័នឹងករណីនេះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំងនៅព្រឹកថ្ងៃទី ១៧ ខែកក្កដាក្រោ យពីទទួលបានព័ត៌មានខាងលើនេះតាមរយៈក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ឯកឧត្តម ក៏បានណែនាំដល់ លោកអភិបាលក្រុងកំពង់ឆ្នាំង និងមន្ទីរធនធានទឹកខេត្ត សូមជួយដោះស្រាយបញ្ហាខាងលើនេះ ជូនប្រជាពល រដ្ឋរស់នៅក្នុងភូមិកណ្ដាលបា នធ្វើដំណើរឆ្លងកាត់ព្រែកនេះតាមស្ពានឈើទៅមកប្រចាំថ្ងៃចេញចូលផ្សារក្រោមដោយងាយស្រួលផង៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


