សន្តិសុខសង្គម
ស៊ុតមាន់ និងស៊ុតគ្រួចជិត ២ម៉ឺនគ្រាប់លួចដឹកពីវៀតណាម ចូលកម្ពុជា
ឈ្មួញ បានលួចនាំចូលស៊ុតមាន់ និងស៊ុតគ្រួចប្រមាណជិត ២ម៉ឺនគ្រាប់ នៅពាក់កណ្តាលយប់ថ្ងៃទី ២៦ ខែ កក្កដា ដោយឆ្លងកាត់តាមច្រកស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចក្នុងតំបន់ឃាត់ ដើម្បីត្រួតពិនិត្យ។

អាជ្ញាធរ បានប្រាប់អ្នកសារព័ត៌មានថា នៅវេលាម៉ោង០១ និង១២នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាក Ssangyong istana ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេ ខភ្នំពេញ ២AE-៧៣៧០ ដឹកផលិតផលមានដើមកំណើតពីសត្វ (ស៊ុតមាន់ចំនួន ៣០០០គ្រាប់ និងស៊ុតគ្រួចចំនួន ១៦០០០គ្រាប់) ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត ។
ករណីនេះ សមត្ថកិច្ច បានឃាត់នៅលើចំណុច ភូមិក្រូច ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្រោយត្រួតពិនិត្យសមត្ថកិច្ច បាននាំយកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


