Connect with us

សន្តិសុខសង្គម

អាវុធហត្ថ​ខេត្តព្រះសីហនុ​ចាប់ខ្លួន​មនុស្សចំនួន​១៣នាក់​ពាក់ព័ន្ធក​រណីគ្រឿងញៀន

បានផុស

នៅ

មនុស្សប្រុសស្រីចំនួន​១៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ​ស្រាវជ្រាវចាប់ខ្លួន​ដោយជាប់​សង្ស័យ​ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះបានធ្វើឡើង​នៅវេលាម៉ោង ២២៖៤២ នាទីយប់ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន៦​នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបករណីជួញដូរនឹង​ប្រើ​ប្រាស់​ខុសច្បាប់នូវសារធាតុគ្រឿងញៀន ស្ថិតនៅក្រុម១៨ភូមិ១ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន១៣ នាក់ មានស្រី ២ នាក់ ជាជនជាតិខ្មែរ រស់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាចំនួន៣០ កញ្ចប់ទម្ងន់៥,៣៤ក្រាម ថ្លឹងទាំង​សំបក ម្សៅពណ៌សប្រភេទ k(ខេ) ១កញ្ចប់ទម្ងន់ ០-៩៧ក្រាម ទាំងសំបកដាវចំនួន​ ២ និង​សម្ភារទូរសព្ទ ៥ គ្រឿង។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម