ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ រកឃើញរោងចក្រផលិតថ្នាំទឹកស៊ីរ៉ូប៍ក្អកក្លែងក្លាយនិងរឹបអូសបានជាង១៧ម៉ឺនដប
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ប៉ូលិសថៃរុះរើរោងចក្រផលិតថ្ថ្នាំទឹកស៊ីរ៉ូប៍ក្អកក្លែងក្លាយ៥កន្លែងនៅទីក្រុងបាងកក និងខេត្ត Pathum Thani ដោយរឹបអូសបានថ្នាំក្អកនិងថ្នាំអាឡ័កស៊ីក្លែងក្លាយជាង១៧ម៉ឺន២ពាន់ដប រួមជាមួយវត្ថុធាតុដើម និងឧបករណ៍ផលិតដែលមានតម្លៃជាង២០លានបាត(៥៤ម៉ឺន៥ពាន់ដុល្លារ)។

នៅក្នុងប្រតិបត្តិការនេះប៉ូលិសថៃចាប់ខ្លួនបាន ស្ត្រីអាយុ៣៤ឆ្នាំម្នាក់ដែលជាមេខ្លោងពីបទផលិតនិងចែកចាយថ្នាំក្លែងក្លាយដោយខុសច្បាប់។ អាជ្ញាធរថៃបញ្ជាក់ថាបណ្តាញនេះបានផ្លាស់ប្តូរទីតាំងផលិតជាញឹកញាប់ បំបែកកន្លែងផលិត និងកន្លែងចែកចាយនៅទូទាំងតំបន់ជាច្រើន ដើម្បីជៀសវាងប៉ូលិសរកឃើញ។
ក្រុមនេះធ្លាប់ត្រូវបានចាប់ខ្លួនបួនលើករួចមកហើយ ប៉ុន្តែបានបន្តប្រតិបត្តិការខុសច្បាប់ មិនគោរពសុវត្ថិភាពអ្នកប្រើប្រាស់ដើម្បីប្រាក់ចំណេញ ខណៈពួកគេអាចផលិតថ្នាំក្លែងក្លាយបានដល់ទៅ៣ម៉ឺនដបក្នុងមួយថ្ងៃឯណោះ។

គួរបញ្ជាក់ថាទឹកស៊ីរ៉ូប៍ក្អកក្លែងក្លាយនេះ ដែលជារឿយៗត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវទៅលាយផ្សំធ្វើជាភេសជ្ជៈ 4×100 (ស្រាក្រឡុកទឹកក្រធុម) ដែលបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរ ព្រោះសារវាត្រូវបានផលិតនៅក្នុងបរិក្ខារដែលគ្មានអនាម័យ និងមិនមានស្តង់ដារ។
រដ្ឋបាលចំណីអាហារ និងឪសថ (FDA) ថៃបានដាស់តឿនប្រជាជនថៃឱ្យមានការប្រុងប្រយ័ត្នចំពោះថ្នាំទឹកស៊ីរ៉ូប៍ក្អកនិងថ្នាំអាឡ័កស៊ី ក្លែងក្លាយដោយវាមិនត្រឹមតែមិនអាចជួយព្យាបាលបានទេថែមទាំងបង្កហានិភ័យដល់សុខភាពរយៈពេលវែង៕

អត្ថបទ៖ ប៊ុន សុភាព


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


