សន្តិសុខសង្គម
មន្ត្រីជំនាញនៅមិនទាន់រកឃើញប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុនវៀតណាមនៅលើទីផ្សារកម្ពុជានៅឡើយ
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក ប ប នៅមិនរកឃើញផលិតផលប្រេងឆាក្លែងក្លាយ៥ប្រភេទរបស់ក្រុមហ៊ុនវៀតណាមនៅលើទីផ្សារកម្ពុជានៅឡើយ ខណៈមន្ត្រីជំនាញនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករត្រូវបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាទាំងនេះ ព្រោះអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលសុវត្ថិភាពម្ហូបអាហារវៀតណាម (VFA) បានចេញសេចក្តីជូនដំណឹង តាមប្រព័ន្ធអនឡាញ ស្ដីពីការរកឃើញ ក្រុមហ៊ុន GF Vietnam Food Co., Ltd. ដែលមានអាសយដ្ឋាននៅ ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen បានផលិត និងជួញដូរផលិតផលប្រេងឆាមួយចំនួនមានម៉ាក CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD ដែលមានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។

ក្រោយពីទទួលបានការជូនដំណឹង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក ប ប នៃប្រទេសកម្ពុជា ចាប់ពីតាំងពីថ្ងៃទី១៨ រហូតមកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះស្វែងរកផលិតផលប្រេងឆាទាំងនេះនៅតាមបណ្ដារាជធានី ខេត្តគោលដៅមួយចំនួនដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តស្វាយរៀង នៅតាមផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត ខណៈការចុះពិនិត្យកាលពីថ្ងៃទី១៨ និងថ្ងៃទី១៩តុលា បានធ្វើឡើងចំនួន១០៧ទីតាំងរួចមកហើយ។

ទោះបីយ៉ាងណា ការចុះត្រួតពិនិត្យស្វែងរកផលិតផលប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុនវៀតណាមដោយមន្ត្រីជំនាញ ក ប ប រហូតមកដល់ថ្ងៃទី២០ ខែតុលា មន្ត្រីជំនាញនៅមិនទាន់រកឃើញផលិតផលក្លែងក្លាយទាំងនេះនៅលើទីផ្សារកម្ពុជានៅឡើយទេ ហើយមន្ត្រីជំនាញនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកខាងលើ និងក្នុងករណីបើប្រទះឃើញ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


