ព័ត៌មានអន្ដរជាតិ
FDA ថៃ ចេញការព្រមាន ក្រោយរកឃើញប្រេងកូឡា អាចប៉ះពាល់ដល់សុខភាពអ្នកប្រើ
រដ្ឋបាលបាលចំណីអាហារ និងឱសថ (FDA) ថៃ កាលពីថ្ងៃទី ២៧ ខែតុលា បានប្រកាសពីលទ្ធផលនៃការត្រួតពិនិត្យប្រេងកូឡាលើយីហោ Hong Thai Herbal Inhaler ផលិតក្នុងរូបមន្តទី២ ដែលមិនបានបំពេញតាមស្តង់ដារនៃការធ្វើតេស្តការចម្លងមេរោគ ដែលនោះអាចនាំឲ្យអ្នកប្រើប្រាសប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

តាមសារព័ត៌មាន thethaiger FDA បានប្រមូលគំរូប្រេងកូឡាយីហោ Hong Thai Herbal Inhalerផលិតឡើងតាមរូបមន្តទី២ ពីរោងចក្រផលិតផលិតផលឱសថ Hong Thai Panich ដែលមានទីតាំងផលិតក្នុងប្រទេសថៃផ្ទាល់តែម្ដង។
គំរូទាំងនោះត្រូវបានបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍ នៅឯនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ លទ្ធផលនៃការវិភាគបានបង្ហាញថា ផលិតផលឱសថជួយបំបាត់អាការធីងធោង វិលមុខ និងឈឺក្បាលនេះ មិនបានបំពេញតាមស្តង់ដារសម្រាប់ការធ្វើតេស្តការចម្លងមេរោគ សម្រាប់ចំនួនសរុបនៃមេរោគអេរ៉ូប៊ីកមីក្រូប៊ីល (Aerobic Microbial) ចំនួនសរុបនៃដំបែ និងផ្សិត ព្រមទាំងសារធាតុ Clostridium spp ។
ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសាធារណៈស្តីពីស្តង់ដារ តម្លៃភាពបរិសុទ្ធ ឬលក្ខណៈផ្សេងទៀតដែលសំខាន់ចំពោះគុណភាពសម្រាប់រូបមន្តផលិតផលឱសថដែលបានចុះបញ្ជីជូនដំណឹងកាលឆ្នាំ ២០២១ ដូចដែលបានរាយការណ៍ពីមុន។ ហេតុដូច្នេះហើយ ដើម្បីការពារអ្នកប្រើប្រាស់ FDA ត្រូវតែប្រកាសដំណឹងដល់សាធារណជនដោយចាត់ទុកប្រេងកូឡានេះ មានគ្រោះថ្នាក់ដល់សុខភាព និងពុំបានត្រួតពិនិត្យតាមស្ដង់ដារត្រឹមត្រូវឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Jom Phalang ប្រមូលអស់ពីខ្លួនសង Nawat ក្រោយមេ MGI សួរច្រំដែររឿងលុយមូលនិធិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


