Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ខណ្ឌទួលគោក​ចាត់វិធានការក្ដៅ​លើផ្ទះ​បម្រើសេវាកម្មផ្លូវភេទ​ក្រោមរូបភាព​កោសជប់ ម៉ាស្សា

បានផុស

នៅ

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាកម្លាំង​ចម្រុះចុះពិនិត្យមើល​ផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោម​រូបភាព​កោសជប់ម៉ាស្សា ដែលប្រជាពលរដ្ឋកំពុងស្អប់ខ្ពើមបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥៖១០ នាទីរសៀលថ្ងៃទី ២៩ ខែកក្កដា ស្ថិតនៅតាមបណ្តោយផ្លូវ ៦០៧ ជាប់របងវត្តនាគវន័ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

យោងតាមប្រភពពីមន្ត្រីចម្រុះដែលចុះមកប្រតិបត្តិការបង្ក្រាបទៅលើផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ និងម៉ាស្សានេះបានឲ្យដឹងថា មូលហេតុដែលកម្លាំងចម្រុះចុះមកពិនិត្យ​និងបង្រ្កាបទីតាំងទាំងនេះគឺតាមបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោកខណះដែលលោក​អភិបាលខណ្ឌ​បានដឹងច្បាស់ពីសកម្មភាពក្រុមនារីៗ ភាគច្រើនជាជនជាតិវៀតណាមនេះគឺពួក​គេបម្រើសេវា​រួមភេទ ពុំមែនកោសជប់ម៉ាស្សានោះទេ។

ទីតាំងដែលបើករបរខុសច្បាប់នេះស្ថិតនៅជាប់របងវត្តនាគវ័ន្ត ក្បែរសាលារៀន​និងលំ​នៅដ្ឋានរបស់ប្រជាពលរដ្ឋទៀតផង ដែលមានចំនួន៩កន្លែង។

ក្នុងប្រតិបត្តិការ​ខាងលើនេះត្រូវបាន​បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ២២ សង្កាត់បឹងកក់២​បានសំដែង​ការគាំទ្រទៅលើចំណាត់ការដ៏ក្តៅគគុករបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រោះលោក​អភិបាលខណ្ឌបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការមើលងាយមើលថោកពីសំណាក់មនុស្សមួយវាយតម្លៃទៅលើប្រជាពលរដ្ឋនៅក្បែខាងជាស្ត្រីលក់ខ្លួនទាំងអស់នោះ។

ប្រជាពលរដ្ឋសូមប្រកាសគាំទ្ររាល់សកម្មភាពដឹកនាំការងាររបស់លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ជានិច្ចនឹងជារៀងរហូត៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៣ នាទីutes មុន

​ការហូរចូលទុរេនតម្លៃថោកៗ​ពីវៀត​ណាម​ នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៤ នាទីutes មុន

វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានឹងមានកំណើន​​ទាបជាងការរំពឹងទុក​ ជាមួយស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់​ក្នុងឆ្នាំ​នេះ

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រុយណេ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ទំនប់ទឹកក្នុងខេត្តភាគឦសានថៃជួបវិបត្តិគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ

KPT+៥២ នាទីutes មុន

ជិត២០ឆ្នាំ ក្មេងស្រីជាប់រហស្សនាម «ស្អាតជាងគេលើលោក» មានសម្រស់ប្រែយ៉ាងណាហើយ?

Sokha Hotels

ព័ត៌មានពេញនិយម