Connect with us

សន្តិសុខសង្គម

ប៉ូលិសឃាត់ខ្លួន​បុរស២នាក់​ដើរឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យដាក់លុយ​រកស៊ីជាមួយខ្លួន

បានផុស

នៅ

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់ខ្លួនបុរស២ នាក់ ជាតំណាងក្រុមហ៊ុនយូនីស៊ីធី ពីបទឆបោកប្រាក់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងខេត្តតាកែវអស់រាប់ម៉ឺនដុល្លារ ខណៈជនសង្ស័យទាំង​២នាក់កំពុងដើរឃោសនាអូសទាញប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកត្រាំកក់ដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន ៤នាក់បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ទៅលើបុរសជនសង្ស័យចំនួន២នាក់ទី១ ឈ្មោះ ជៀន វុទ្ធី អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី និងទី ២ ឈ្មោះ ឈិន វ៉េត អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកមុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពីបទឆបោកប្រាក់។

លោកអធិការស្រុកត្រាំកក់បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨ ០០០ដុល្លារ និងប្រាក់រៀលអស់៦លានរៀល។

ទី២ ឈ្មោះណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិប្រមូលឃុំត្រមែងស្រុកឈូក ខេត្តកំពតត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លា។ ទី៣ឈ្មោះ កយ ជា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧ ០០០ដុល្លារ និងទី៤ ឈ្មោះស៊ឺម ហ៊ីម ភេទស្រីអាយុ ៣៨ឆ្នាំនៅភូមិដំណាក់ទ្រព្យឃុំក្រាំងស្នាយត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០ ០០០ដុល្លារ។

បើតាមលោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការព្រមទាំងមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញាសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីមកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង៤នាក់ខាងលើបានថ្លែងឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថាសមត្ថកិច្ចក៍ដូចជាតុលាការនឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៍ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធីសងប្រាក់ត្រលប់មកពួកគាត់វិញព្រោះលុយដែលពួកគាត់យកទៅអោយក្រុមហ៊ុនគឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុនិងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការ និងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕

អត្ថបទ៖​ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៥ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ២៥ លាននាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម